Home ពត៌មាន ព័ត៌មានក្នុងស្រុក បើកក្រុមហ៊ុនតាំងពីអាយុ១៦ឆ្នាំពេលនេះជោគជ័យមានក្រុមហ៊ុនធំដល់ទៅ៤ក្នុងដៃ

បើកក្រុមហ៊ុនតាំងពីអាយុ១៦ឆ្នាំពេលនេះជោគជ័យមានក្រុមហ៊ុនធំដល់ទៅ៤ក្នុងដៃ

14
0

សហគ្រិនស្រីរូបនេះមានស្រុកកំណើតនៅខេត្តបាត់ដំបង ដោយស្ថិតនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនសូវធូរធារ ប៉ុន្តែគាត់បានខំពុះពារ ប្រឹងប្រែងរៀនសូត្រ រហូតបានបញ្ចប់ថ្នាក់មហាវិទ្យាល័យដោយបាតដៃខ្លួនឯង។ តើមានមូលហេតុអ្វីដែលធ្វើឱ្យសហគ្រិនស្រីមួយរូបនេះ បានរៀនចប់ថ្នាក់មហាវិទ្យាល័យដោយបាតដៃទទេខ្លួនឯង និងមានអាជីវកម្មធំៗដល់តែ៤ នៅក្នុងខ្លួនបែបនេះ? 

សហគ្រិនស្រីមួយនេះបានបង្ហើបឱ្យដឹងថា៖ កាលដែលគាត់បានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ដោយបាតដៃទទេបែបនេះ គឺដោយសារតែកាលនោះ គាត់បានប្រលងជាប់ថ្នាក់ទី១២ រួចហើយក៏បានសុំឳពុកម្តាយមករស់នៅទីក្រុងភ្នំពេញ ដើម្បីធ្វើការយកប្រាក់កំរៃសម្រាប់ការផ្គត់ផ្គង់លើខ្លួនឯង ហើយក៏ដើម្បីចំណាយលើការសិក្សាផងដែរ។ មូលហេតុដែលគាត់ខំប្រឹង និងព្យាយាមខ្លាំងបែបនេះ គឺមកពីខ្លួនគាត់គ្មានអ្នកណាដែលអាចពឹងពាក់បានក្រៅពីខ្លួនឯង ហើយមិនចង់ត្រឡប់ទៅស្រុកវិញទាំងមិនមានលទ្ធផលអ្វីទាំងអស់ ដូច្នេះមានតែពឹងពាក់លើខ្លួនឯងអញ្ចឹងហើយ។ គាត់បន្ដទៀតថា មុខវិជ្ជាដែលគាត់បានជ្រើសរើសរៀនបន្តសម្រាប់ថ្នាក់មហាវិទ្យាល័យនោះ គឺមុខជំនាញគណនេយ្យនិងច្បាប់ ណាមួយគាត់អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតនោះ ទើបគាត់បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនជាច្រើនកន្លែងដូចជា៖ អ្នកបកប្រែនៅស្ថានទូតអាមេរិក ដែលការងារទាំងនេះបានផ្ដល់ឱកាសអោយគាត់បានធ្វើការជាមួយជនបរទេសនិងអ្នកជំនួញធំៗ និងទទួលបានបទពិសោធន៍ជាច្រើនផងដែរ ដោយចង់យល់ដឹងពីវិស័យច្បាប់ឲ្យបានកាន់តែច្រើន ជាពិសេសគឺវិស័យជំនួញ លោកស្រីបានធ្វើជាជំនួយការមេធាវី មួយកន្លែងទៀត។ ដោយសហគ្រិនស្រីមួយរូបនេះ មានឈ្មោះថា៖ លោកស្រី កាន់ ម៉ារីនាយិកាក្រុមហ៊ុនអចលនទ្រព្យម៉ារី រៀលធី ឯ.ក មកដល់សព្វថ្ងៃនេះ។ ដោយបច្ចុប្បន្ននេះគាត់មានអាជីវកម្មធំៗចំនួន៤ ក្នុងដៃ រួមមាន៖

ទី១. ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ

ក្រុមហ៊ុនអចនទ្រព្យនេះឡើង គឺនៅក្នុងឆ្នាំ២០០៦ ដោយកាលនោះគាត់មានអាយុទើបតែ១៦ឆ្នាំ និងមានដើមទុនតែ ៦០០ ដុល្លារតែប៉ុណ្ណោះ ហើយនេះក៏ជាលើកដំបូងដែលគាត់បានបោះជំហានចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យនេះផងដែរ ។ 
ចំពោះក្រុមហ៊ុនអចលនទ្រព្យម៉ារី រៀលធី(MARY REALTY CO.,LTD) នេះវិញមានសេវាកម្មជាច្រើនដូចជា៖

-វាយតម្លៃ​អចលនទ្រព្យ
-ការទិញ លក់ ជួល អចលនទ្រព្យ
-សេវាកម្មគ្រប់គ្រងលើអចលទ្រព្យ
-ធ្វើការចុះបញ្ជីលើច្បាប់ពាណិជ្ជកម្ម
-រៀបចំឯកសារស្របច្បាប់ទិញ លក់
-រៀបចំការធ្វើការផ្ទេរវិញ្ញាបនបត្រម្ចាស់អចលនទ្រព្យ
-ឌីហ្សាញ គូរប្លង់ និងសំណង់
-ផ្តល់សេវាច្បាប់
-ផ្តល់យោបល់ផ្នែកច្បាប់វិនិយោគ និងពាណិជ្ជកម្ម
-បកប្រែឯកសារ ។

ទី២. ម្ចាស់សណ្ឋាគារ ហ្គោលឌិន រ៉ូស្ទឺ អូតែល(GOLDEN ROOSTER HOTEL)

សណ្ឋាគារសាងសង់ឡើងនៅក្នុងឆ្នាំ២០០៧ ស្ថិតនៅលើទឹកដីនៃខេត្តព្រះសីហនុ ដោយមានការមមារញឹកជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យពេក ទើបលោកស្រីសម្រេចចិត្តជួលទៅឱ្យក្រុមហ៊ុនអូស្រ្តាលីជាអ្នកគ្រប់គ្រង, បន្ទាប់មកក្រោយទៀតក៏ជួលឱ្យក្រុមហ៊ុនចិនជាអ្នកគ្រប់គ្រងម្តងវិញ ក៏ប៉ុន្តែបច្ចុប្បន្នសណ្ឋាគារមួយនេះស្ថិតនៅក្នុងការជួសជុល ដោយតែនៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានប្រកាសឱ្យបិទល្បែងហ្គេមអនឡាញទី១, បុណ្យចូលឆ្នាំចិនទី២,ជំងឺរាតត្បាត កូវីដ-១៩ ទី៣ ទាំងអស់នេះហើយទើបធ្វើឱ្យជនជាតិចិន វិលត្រឡប់ទៅស្រុកកំណើតវិញអស់។ បែបនេះទើបលោកស្រីបានធ្វើការជួសជុលឡើងវិញ នឹងត្រឡប់មកធ្វើជាអ្នកគ្រប់គ្រងដោយខ្លួនឯងផ្ទាល់វិញដោយរំពឹងថានឹងមានភ្ញៀវទេសចរណ៍មកស្នាក់នៅច្រើនជាងមុន។

ទី៣. ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសង្រោះគ្មានព្រំដែន និងជាប្រធានក្រុមប្រឹក្សាផ្នែកច្បាប់នៅក្លឹបមេធាវី TCR LAW FARM

  • ផ្តល់យោបល់ផ្នែកច្បាប់ , វិនិយោគ និងពាណិជ្ជកម្ម
  • រៀបចំឯកសារគតិយុត្តសម្រាប់ចុះបញ្ជីក្រុមហ៊ុន , ចុះបញ្ជីដីធ្លី និងផ្ទេរសិទ្ធិ
  • តាក់តែងកិច្ចសន្យា (ទិញ លក់ ជួល និងបញ្ចាំដី,ផ្ទះ…)
  • ដោះស្រាយវិវាទក្រៅតុលាការ…។ល។

ទី៤. ម្ចាស់ក្រុមហ៊ុន អេស្ប៉ាញ Co.,Ltd 

  • នាំចូលស្រាក្រហម និងប្រេងឆា ពីប្រទេស អេស៉្បាញ។

ដោយរយៈពេលថ្មីៗនេះ លោកស្រីក៏ទើបតែទទួលបាននូវតួនាទីជាសមាជិកថ្មីនៅក្នុងសភាពាណិជ្ជកម្មផងដែរ ។

ប្រភព៖​ Business Cambodia