Home ពត៌មាន ព័ត៌មានក្រៅស្រុក ដូណាល់ត្រាំបង្ហាញអារម្មណ៍យ៉ាងណាពេលនាយករដ្ឋមន្ត្រីជប៉ុនលាលែងពីតំណែង?

ដូណាល់ត្រាំបង្ហាញអារម្មណ៍យ៉ាងណាពេលនាយករដ្ឋមន្ត្រីជប៉ុនលាលែងពីតំណែង?

18
0

ក្រោយពីទទួលបានដំណឹងលាលែងរបស់លោក អាបេ ស៊ីនហ្សូ ជានាយករដ្ឋមន្រ្តីជប៉ុន លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកនានា បានបង្ហាញការសោកស្ដាយ និងជូនពរឱ្យលោក អាបេ ឆាប់ជាសះស្បើយពីជំងឺផងដែរ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះថាប្រធានាធិបតីសហរដ្ឋមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការសោកស្ដាយជាខ្លាំងជុំវិញការសម្រេចចិត្ត លាលែងចេញពីតំណែងរបស់ លោក អាបេ  ដោយសារតែបញ្ហាសុខភាព។ 

លោក ត្រាំបានលើកឡើងថា “ខ្ញុំចង់បង្ហាញការគោរពរបស់ខ្ញុំ ចំពោះលោកនាយរដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ដែលជាមិត្តដ៏អស្ចារ្យម្នាក់របស់ខ្ញុំ។ យើងមានទំនាក់ទំនងដ៏អស្ចារ្យ ហើយខ្ញុំមានអារម្មណ៍សោកស្ដាយជាទីបំផុត ចំពោះដំណឹងមួយនេះ ពីព្រោះវាគឺជាការសម្រេចចិត្តចាកចេញ ដ៏លំបាកបំផុតរបស់លោក”

សូមបញ្ជាក់ផងដែរថា ជុំវិញការសម្រេចចិត្ត លាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នេះគឺដោយសារតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។