ខេត្តកំពង់ឆ្នាំង÷វេលាម៉ោងប្រមាណជា7:30នាទីព្រឹក ចំណុចផ្ទះឈ្មោះហង្សយ៉ុន ស្ថិតនៅក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កេីតហេតុថ្ងៃទី30ខែសីហាឆ្នាំ២០២០
អ្នកស្លាប់ឈ្មោះ ជឹម យន ប្រុស53ឆ្នាំ បានយកម៉ាស៊ីនរណាកាត់គល់ដូង3ដើម មិនទាន់រួចផង ហើយក៏សម្រាកអង្គុយបន្តិច ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗតែម្ដង។
យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា សពខាងលើមានសភាពហេវហត់អស់កម្លាំង ក៏បានផ្អែកហ្នឹងរបងផ្ទះ ក៏ស្រាប់តែឃើញាផ្ងាកក្រោយដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ ដោយមូលហេតុ(ខ្យល់គរ)។
-បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ BKK 24h