អ្នកដោះក្បាលពោះធំ​ គឺអាចរួមភេទបានយូរ

0
31

មិន​ប្រាកដ​ថា​បុរសៗ​ដែល​មាន​ក្បាល​ពោះ​ធំ​មិន​មាន​លក្ខណៈ​ពិសេស​​សម្រាប់​ដៃ​គូ​ឡើយ។ នេះ​បើ​មិន​និយាយ​ពី​រឿង​រូបរាង​ខាង​ក្រៅ។ យោង​តាម​ការ​សិក្សា​​​​មួយ​​​នៃ​សកល​វិទ្យាល័យ Erciyes របស់​តួកគី​ បាន​បង្ហាញ​ថា បុរស​ក្បាល​ពោះ​ធំ​អាច​​​ធ្វើ​​សកម្មភាព​ផ្លូវភេទ​យូរ​ជាង​បុរស​ដែល​មាន​រូបរាង​ស្គម។

ការស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ​២០០៧ ទៅ​លើ​បុរស​ចំនួន ២០០​នាក់ ដោយ​ជា​លទ្ធផល​រក​ឃើញ​ថា បុរស​ដែល​សម្បូរ​ខ្លាញ់​ក្បាល​ពោះ មាន​សមត្ថភាព​សម្រេច​កិច្ចការ​លើ​គ្រែ​បាន​រយៈពេល​ជា​មធ្យម ៧​នាទី​ និង១៨​វិនាទី ខណៈ​ដែល​​អ្នក​​ដែល​គ្មាន​ក្បាល​ពោះ​​បាន​ត្រឹម ២​នាទី​ប៉ុណ្ណោះ។ ខុស​ខ្វះ​គ្នា​៥​នាទី​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ឡើយ។

មូលហេតុ? អ្នក​ជំនាញ​ បាន​បកស្រាយ​ថា បុរស​ដែល​​សម្បូរ​​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​​មាន​ចំនួន​អ័រម៉ូន Estradiol ច្រើន​ជាង​អ្នក​ដែល​គ្មាន។ អ័រម៉ូន​នេះ​នឹង​ជួយ​ទប់ស្កាត់​ការ​សម្រេច​កាម​បាន​មួយ​កម្រិត៕

ប្រភព៖​ Sabay