Home ពត៌មាន ស្រីស្អាត​ សាច់សខ្ចី​ ទេីបអាយុ​ ១៨ឆ្នាំ​ ខ្លាចជាចោរឆក់​ ព្រោះតែប្រុសស្នេហ៍

ស្រីស្អាត​ សាច់សខ្ចី​ ទេីបអាយុ​ ១៨ឆ្នាំ​ ខ្លាចជាចោរឆក់​ ព្រោះតែប្រុសស្នេហ៍

110
0

តាខ្មៅ: មានករណីគូរសង្សាមួយគូរចេញឆក់​ ទូរស័ព្ទនារីរងគ្រោះ នៅចំណុចតាមផ្លូវលេខ២១ភូមិព្រែក​ សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ថ្ងៃទីមិនចាំ ខែកក្កដាឆ្នាំ២០២០ វេលា​ម៉ោង​១៨.៣០នាទី នៅចំណុចតាមផ្លូវលេខ២១ភូមិព្រែក​សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដោយធ្វេីសកម្មភាពឆក់ជនរងគ្រោះ០១នាក់​ មិនស្គាល់ឈ្មោះ ភេទស្រី អាយុ២០ឆ្នាំ (មិនបានដាក់ពាក្យបណ្តឹង)។

ជនសង្ស័យ០២នាក់៖​ ១-ឈ្មោះ ផាន់ ឧត្តម ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

២-ឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ដកហូតបានម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ស្លាកលេខភ្នំពេញ1BD-5595គ្មានស្តុប ក្រោយ(របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ​ កាលពីវេលាកើតហេតុខាងលើ ជន​រងគ្រោះបានជិះម៉ូតូម៉ាកtoday តែម្នាក់ឯង នៅពេលជិះមកដល់ម្តុំផ្សារកាច់ជ្រុងស្រាប់តែឃើញជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ 1BD-5595តាមពីក្រោយ ដោយឈ្មោះផាន់ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ រីឯឈ្មោះជួន ចន្ទ័បូរមី ហៅយ៉ែន ជាអ្នកអង្គុយខាងក្រោយ បានឆក់ទូរស័ព្ទរបស់ជនរងគ្រោះម៉ាកiphone 6 plus បានសម្រេចពេលនោះជនរងគ្រោះ​ បានបើកម៉ូតូដេញតាម រួចបានបើកបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួលបែកស្តុប ហើយដណ្តើមយកទូរសព្ទ័វិញ បាត់ទៅ ចំណែក ជនសង្ស័យទាំង២នាក់បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ រីឯជន
រងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង ឡើយ។

លុះមកដល់ថ្ងៃទី៣០.០៨.២០២០ កម្លាំងប៉ុស្តិ៍តាក្តុលសហការ ជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

តាមការសាកសួរជនសង្ស័យឈ្មោះជួនចន្ទ័បូរមី ហៅយ៉ែន បានសារភាពថាខ្លួននិងឈ្មោះផាន់ ឧត្តម ហៅស្វិត ពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ដោយខ្លួនជា អ្នកឆក់ ហើយឈ្មោះផាន់ ឧត្តម ហៅស្វិតជាអ្នកបើកម៉ូតូ និង បានសារភាពទៀតថាគាត់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជិត៥ខែមក៕

ប្រភព៖​ BKK 24h