Home ពត៌មាន កូនស្រីក្តៅខ្លួននៅសាលារៀន​! ! វេជ្ជបណ្ឌិតប្រចាំសាលាចាក់ថ្នាំអោយមួយម្ជុលសោះ​ ធ្វេីអោយនាងស្លាប់ភ្លាម

កូនស្រីក្តៅខ្លួននៅសាលារៀន​! ! វេជ្ជបណ្ឌិតប្រចាំសាលាចាក់ថ្នាំអោយមួយម្ជុលសោះ​ ធ្វេីអោយនាងស្លាប់ភ្លាម

218
0

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មានក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីទៅសាលារៀនហើយមានអាការគ្រុនក្តៅ វេជ្ជបណ្ឌិតខាងសាលារៀនក៏បានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន បណ្តាលឱ្យក្មេងស្រីនោះកាន់តែធ្ងន់ធ្ងរស្ទះដើមទ្រូង, ក្អួតចង្អោរ រហូតដល់ចាកចេញគ្មានថ្ងៃត្រឡប់វិញ។

ជាក់ស្ដែងមានគណនីហ្វេសប៊ុកឈ្មោះ Surapot Sukkha ដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានបង្ហោះសាររៀបរាប់ថា៖«ខ្ញុំចង់បានយុត្តិធម៌ជូនកូនស្រីរបស់ខ្ញុំ សូមមិត្តភក្តិក្នុងហ្វេសប៊ុកទាំងអស់ជួយចែករំលែកឲ្យមនុស្សគ្រប់គ្នាបានដឹងលឺផង ហេតុការណ៍ដែលកូនខ្ញុំស្លាប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីកូនស្រីខ្ញុំបានទៅរៀនហើយមានគ្រុនក្តៅ វេជ្ជបណ្ឌិតនៅសាលាក៏បានចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ឲ្យកូនខ្ញុំដោយមិនបានវាស់ពីសីតុណ្ហភាពគ្រុនក្តៅ មុនពេលចាក់វ៉ាក់សាំង មកលើកូនរបស់ខ្ញុំបណ្ដាលឲ្យនាងឈឺពោះ, ក្អួតចង្អោរ ហើយក៏បានស្លាប់តែម្ដងទៅ។ ខ្ញុំសូមបញ្ជាក់ថា កូនរបស់ខ្ញុំមិនមានជំងឺអ្វីទេ គឺសុខភាពល្អជាធម្មតា ហើយសាលាដែលបង្កហេតុនោះគឺស្ថិតនៅក្នុងស្រុកមហារាជ ខេត្តអយុធ្យា ប្រទេសថៃ។

ក្រោយពីបុរសជាឪពុកបានចែករំលែកសារ ក៏ដូចជារូបភាពមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយ មានមហាជនជាច្រើនមានប្រតិកម្ម ក៏ដូចជាថ្កោលទោសទៅសាលាយ៉ាងខ្លាំង ហើយក៏បានលើកទឹកចិត្តក្រុមគ្រួសារនៃសព នឹងសម្ដែងការសោកស្ដាយចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់ ៕

ប្រភព៖​ KBN News