Home ពត៌មាន ស្លាប់​ ៤នាក់! ! ក្នុងហេតុការណ៍រថយន្ត​ SUV បុកជាមួយរថក្រោះ

ស្លាប់​ ៤នាក់! ! ក្នុងហេតុការណ៍រថយន្ត​ SUV បុកជាមួយរថក្រោះ

388
0

ប៉ូលិសបាននិយាយថា ជនជាតិកូរ៉េខាងត្បូង ៤ នាក់បានស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេបានបុកនឹងរថក្រោះសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យនៅទីក្រុង Pocheon ភាគខាងជើងនៃទីក្រុងសេអ៊ូល ។

គូស្វាមីភរិយាទាំងពីរគូកំពុងធ្វើដំណើរទៅផ្ទះនៅពេលដែលរថយន្តស្ព័រ SUV របស់ពួកគេបានបុករថក្រោះសហរដ្ឋអាមេរិកនៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់នៅក្បែរបរិវេណ Rodriguez Live Fire Range ។

អ្នកដែលនៅក្នុងរថយន្តទាំងអស់ដែលមានអាយុជាង ៥០ ឆ្នាំត្រូវប្រកាសថាបានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះបើទោះបីជាមានការសង្គ្រោះបន្ទាន់ក៏ដោយ ។

ទន្ទឹមនោះទាហានអាមេរិកម្នាក់បានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ម៉ាស៊ីនរបស់រថយន្តប្រភេទ SUV ត្រូវបានខូចខាតគ្មានសល់ដោយសារតែផលប៉ះពាល់នៃការបុកនេះ ខណៈដែលច្រវាក់រថក្រោះនៅផ្នែកខាងស្តាំត្រូវបានខូចខាត ។

ប៉ូលិសបាននិយាយថា ទាហាននៅក្នុងរថក្រោះកំពុងធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ពួកគេនៅទីក្រុង Cheorwon ខេត្ត Gangwon បន្ទាប់ពីសមយុទ្ធមួយ ។ ប៉ូលិសបន្ថែមថា ផ្លូវដែលមានគ្រោះថ្នាក់នេះបានកើតឡើងជារឿយៗដោយរថពាសដែករបស់សហរដ្ឋអាមេរិក ។

បន្ថែមពីនេះប៉ូលិសបានស្នើសុំធ្វើកោសល្យវិច័យលើអ្នកបើកបរ ហើយកំពុងធ្វើការស៊ើបអង្កេតថាតើអ្នកបើកបរបានប្ដូរគ្នាបើកទៅឲ្យមនុស្សម្នាក់ទៀតមុនពេលគ្រោះថ្នាក់បានកើតឡើងឬកយ៉ាងណា ៕

ប្រភព៖​ កម្ពុជាថ្មី