Home ពត៌មាន អ្នកកាន់អត្តសញ្ញាណប័ណ្ណប្រភេទទាំង២នេះមិនអាចយកចុះឈ្មោះបោះឆ្នោតឆ្នាំនេះបានទេ

អ្នកកាន់អត្តសញ្ញាណប័ណ្ណប្រភេទទាំង២នេះមិនអាចយកចុះឈ្មោះបោះឆ្នោតឆ្នាំនេះបានទេ

882
0

ភ្នំពេញ ៖ យោងតាមខិត្តប័ណ្ណផ្សាព្វផ្សាយ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹងថា ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២០ គឺត្រូវចាប់ផ្តើមឡើង ពីថ្ងៃទី១ ដល់ថ្ងៃទី ១៩ តខែុលា ឆ្នាំ២០២០ ខាងមុខនេះនៅតាម សាលាសង្កាត់ និងនៅតាមភូមិឃុំ ទូទាំងប្រទេស។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំឡើង គឺកើតមុន ឬគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ។

បញ្ជាក់៖ អត្តសញ្ញាណប្រភេទចាស់ ដែលមានដូចក្នុងរូប មិនអាចយកទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០បានទេ៕

https://www.facebook.com/tvkchannel7/posts/1292628137756538