Home ពត៌មាន ព័ត៌មានក្រៅស្រុក ទទួលតំណែងបានតែ ២៦ថ្ងៃរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃប្រកាសលាលែងទៅវិញ

ទទួលតំណែងបានតែ ២៦ថ្ងៃរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃប្រកាសលាលែងទៅវិញ

26
0

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុដែលទើបនឹងតែងតាំងថ្មីរបស់ប្រទេសថៃ គឺលោក Predee Daochai បានលាឈប់ពីការងារ បន្ទាប់ពីបានបំពេញការងារបានតែ ២៦ថ្ងៃ ប៉ុណ្ណោះ។ ប្រភពព័ត៌មានបាននិយាយថា លោកមានជម្លោះជាមួយអនុប្រធានរបស់ខ្លួន លើការតែងតាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាករ។ តាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្រ្តី ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអង្គារបាននិយាយថា លោក Predee បានដាក់ពាក្យលាលែងពីតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ហើយនឹងមានប្រសិទ្ធភាពនៅថ្ងៃពុធនេះ។

ទោះយ៉ាងណាលោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី បានបដិសេធការសង្ស័យអំពីជម្លោះណាមួយក្នុងចំណោមរដ្ឋមន្រ្តី។ ឧត្តមសេនីយ៍ Prawit Wongsuwon និយាយថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមានជំងឺដាច់សរសៃឈាមខួរក្បាល។ រំលឹកដែរថាលោក Predee Daochai ដែលជាអតីតប្រធានធនាគារ Kasikornbank ត្រូវបានតែងតាំងជាផ្លូវការនៅថ្ងៃទី០៦ ខែសីហា ក្រោមកូតារបស់នាយករដ្ឋមន្រ្តី។ លោក Predee Daochai បានលើកឡើងពីបញ្ហាសុខភាពដែលឈានដល់ការលាលែងពីតំណែង បើទោះបីជានាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា ព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យនៅបន្តក៏ដោយ។

ប៉ុន្តែបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា លោក Predee Daochai មិនយល់ស្របនឹងអនុប្រធានរបស់លោកគឺលោក Santi Promphat មកពីគណបក្ស Palang Pracharath (PPRP) ជុំវិញការរុះរើមន្រ្តីជាន់ខ្ពស់ និងរើសនរណាជាប្រធាននាអគ្គនាយកដ្ឋានរដ្ឋាករ៕

ប្រភព៖ខ្មែរណូត