Home ពត៌មាន ព័ត៌មានក្នុងស្រុក ថៃបញ្ជូនពលករខ្មែរខុសច្បាប់ ៤១នាក់មកកម្ពុជាវិញ

ថៃបញ្ជូនពលករខ្មែរខុសច្បាប់ ៤១នាក់មកកម្ពុជាវិញ

22
0

រាជធានីភ្នំពេញ÷ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៤១នាក់ ស្រី ៨នាក់ និងកុមារ៤នាក់។

ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។

ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕

ប្រភព៖ KBN News