Home ពត៌មាន ព័ត៌មានក្រៅស្រុក ប្រធានាធិបតីហ្វីលីពីន ៖មេគយ អាចបាញ់សម្លាប់ឈ្មួញគ្រឿងញៀនបាន

ប្រធានាធិបតីហ្វីលីពីន ៖មេគយ អាចបាញ់សម្លាប់ឈ្មួញគ្រឿងញៀនបាន

26
0

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានចេញបញ្ជា ជាសាធារណៈដល់មន្រ្តីគយកំពូល របស់ប្រទេសនេះ ឱ្យបាញ់និងសម្លាប់អ្នក រត់ពន្ធគ្រឿងញៀន នៅក្នុងការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែង ដ៏ខ្លាំងបំផុតរបស់លោក ក្នុងអំឡុងពេលយុទ្ធនាការរយៈពេល ៤ឆ្នាំ ដ៏សាហាវដែលជាមូលដ្ឋានគ្រឹះ នៃតំណែងប្រធានាធិបតី។

យោងតាមសារព័ត៌មាន Yahoo ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ឌូទ័រតេ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអនុញ្ញាតឱ្យមាន ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែបានគំរាមម្តងហើយម្តងទៀត និងជាចំហដល់អ្នកជួញដូរ គ្រឿងញៀនជាមួយនឹងការស្លាប់។ លោកនិងប៉ូលីសជាតិ ដែលបានដឹកនាំការអនុវត្ត យុទ្ធនាការប្រឆាំងគ្រឿងញៀន បាននិយាយថា ភាគច្រើននៃជនសង្ស័យដែល ត្រូវបានសម្លាប់ដោយប៉ូលីស ក្នុងអំឡុងពេលយុទ្ធនាការ បានប្រយុទ្ធប្រឆាំងនិងគំរាមកំហែង ដល់អាយុជីវិតរបស់អ្នកអនុវត្តច្បាប់។

លោកប្រធានាធិបតី ឌូទ័រតេ បានចេញបទបញ្ជា ទៅការិយាល័យគយ Rey Leonardo Guerrero ក្នុងសុន្ទរកថា តាមទូរទស្សន៍ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ស្តីពីជំងឺរាតត្បាតឆ្លងរាលដាល នៅយប់ថ្ងៃច័ន្ទ ៕

ប្រភព៖ដើមអម្ពីល