Home ពត៌មាន ព័ត៌មានក្នុងស្រុក ផេក Facebook ខេមរៈ សិរីមន្ត ក្លែងក្លាយ កំពុងបោកប្រាស់អ្នកគាំទ្រ

ផេក Facebook ខេមរៈ សិរីមន្ត ក្លែងក្លាយ កំពុងបោកប្រាស់អ្នកគាំទ្រ

23
0

កាលពីពេលថ្មីៗនេះគេសង្កេតឃើញថាមានទំព័រ Facebook មួយដែលមានឈ្មោះថា ខេមរៈ សេរីមន្ត-khem raksereymun បានប្រកាសអោយអ្នកលេង Facebook ចូលលេងហ្គេមដើម្បីទទួលបានប្រាក់ $50 ដោយធ្វើការ Share និង Tag ទៅអោយមិត្តភក្រចំនួន 5នាក់ ដោយពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខធ្វើការបកស្រាយថាទំព័រ Facebook នោះជាទំព័រ ក្លែងក្លាយ ដោយបច្ចុប្បន្នលោកមាន ទំព័រ Facebook តែមួយគត់ដែលមានសញ្ញា ធីក ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន Facebook។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទ ខេមរៈ សិរីមន្ត មានតែផេកដែលមានសញ្ញាដែលមានការទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុកតែមួយគត់ដែលខ្ញុំបានប្រើប្រាស់ផ្ទាល់រាល់ថ្ងៃ រីឯផេកផ្សេងទៀតខ្ញុំសូមមិនទទួលខុសត្រូវនោះទេ៕ ហើយសូមផេកក្លែងក្លាយខាងក្រោមនេះសូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអគុណ”។ គួរកត់សំគាល់ផងដែរថា បច្ចុប្បន្នមានជនខិលខូចមួយចំនួន តែងតែបង្កើតទំព័រ Facebook ក្លែងក្លាយដោយយកឈ្មោះជនល្បីល្បាញក្នុងសង្គម និងសិល្បៈករល្បីៗ ដើម្បីទាក់ទាញអោយមានអ្នកចុច Like និង share រួចហើយក៏ធ្វើការផ្លាស់ប្តូរឈ្មោះ ដែលនេះជាអាជីវកម្មបោកប្រាស់អ្នកលេង Facebook របស់ជនខិលខូចទាំងនោះ ដូច្នេះសូមបងប្អូនប្រិយមិត្តមេត្តាប្រុងប្រយ័ត្ន៕

ប្រភព៖ខ្មែរណូត