Home ពត៌មាន ព័ត៌មានក្រៅស្រុក វរហើយ!ថៃរកឃើញករណីឆ្លងសហគមន៍ជាលើកដំបូង

វរហើយ!ថៃរកឃើញករណីឆ្លងសហគមន៍ជាលើកដំបូង

82
0

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ជាលើកដំបូងបំផុត ក្នុងរយៈពេល ១០០ថ្ងៃ ចាប់តាំងពីករណីក្នុងសហគមន៍ចុងក្រោយ ត្រូវបានគេកត់ត្រាតាំងតែពីចុងខែឧសភា។ អ្នកជំងឺក្នុងសហគមន៍ថ្មីចុងក្រោយនេះ គឺជាអ្នកទោសនៃពន្ធនាគារមួយនៅទីក្រុងបាងកក ហើយគាត់ទើបតែត្រូវបានដាក់គុកប៉ុណ្ណោះ។

យោងតាមក្រសួងសុខាភិបាលថៃបាននិយាយថា អ្នកជំងឺម្នាក់នោះមានប្រវត្តិជា DJ ចាក់ភ្លេង និងរស់នៅជាមួយគ្រួសារមុនពេលដែលគាត់ជាប់ពន្ធនាគារ ហើយគាត់ក៏គ្មានប្រវត្តិចេញក្រៅប្រទេសថៃដែរ។ យ៉ាងក៏ដោយវាមិនមានហានិភ័យឆ្លងភ្លាមៗក្នុងចំណោមអ្នកទោសដទៃទៀតទេ ដោយសារតែអ្នកទោសថ្មីទាំងអស់ត្រូវនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ជាមុនសិន។ ខណៈពេលនេះអាជ្ញាធរសុខាភិបាលកំពុងតាមដានរាល់ទំនាក់ទំនងទាំងអស់ ដែលអ្នកជំងឺធ្លាប់ពាក់ព័ន្ធជាមួយ៕

ប្រភព៖ខ្មែរណូត