Home ពត៌មាន ព័ត៌មានក្នុងស្រុក បង្ក្រាបកន្លែងម៉ាស្សាកោសជប់មួយកន្លែងរកឃើញទាំងស្រោមប្រើហើយនិងមិនទាន់ប្រើព្រមទាំងថ្នាំញៀនផង

បង្ក្រាបកន្លែងម៉ាស្សាកោសជប់មួយកន្លែងរកឃើញទាំងស្រោមប្រើហើយនិងមិនទាន់ប្រើព្រមទាំងថ្នាំញៀនផង

21
0

ខេត្តកណ្តាល៖ សមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបកន្លែងម៉ាស្សាកោសជប់មួយកន្លែង ដែលលួចបង្កប់បំរើសេវាផ្លូវភេទ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ៦៦៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងប្រតិបត្តិការនោះផងដែរ មានជនរងគ្រោះចំនួន០៦នាក់៖

១-ឈ្មោះចាន់ រតនា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ស្ត្រីបំរើសេវា
២-ឈ្មោះជិន ឧស្សាហ៍ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិចំបក់ទ្រាប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ស្ត្រីបំរើសេវា
៣-ឈ្មោះជួប ស្រីម៉ុច ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុរបរ ស្រ្តីបំរើសេវា
៤-ឈ្មោះនី ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ខេត្តរតនគិរី មុខរបរ ស្ត្រីបំរើសេវា
៥-ឈ្មោះខៀវ សិរីសួស្តី ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅ ខេត្តពោធិ៍សាត់ មុខរបរ ស្រ្តីបំរើសេវា
៦-ឈ្មោះង្វៀង ធីកាំធូ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ សង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ស្រី្តបំរើសេវា

ចំណែកឯជនសង្ស័យចំនួន០១នាក់មានឈ្មោះចិន ស៊ាប ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅ ផ្ទះលេខ៣៣១ ភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរ ម្ចាស់ហាងម៉ាស្សាកោជប់យីហោ៦៦៦(ឃាត់ខ្លួន)។ វត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖

-ស្រោមអណាម័យប្រីប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីនម៉ាទឹកកកiceចំនួន២កញ្ចប់តូច និងឧបករណ៍សំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា:មានហាងម៉ាស្សាកោសជប់យីហោ៦៦៦មួយកន្លែងបានបើកបង្កប់កន្លែងជួញដូរផ្លូវភេទ ហើយកំលាំង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការណ៍ជាមួយកំលាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលមានការចូលរួមពីបុគ្គលិកអង្គការកុមារមេត្រីបានចុះទៅបង្រ្កាបនៅទីតាំងខាងលើភ្លាមដោយបានធ្វើការឆែកឆេររកឃើញវត្ថុតាងដូចខាងលើ ឃាត់ខ្លួនជនសង្ស័យ និងស្រ្តីបំរើសេវ៉ាផ្លូវភេទយកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ខ្មែរណូត