Home ពត៌មាន ព័ត៌មានក្នុងស្រុក ទុកកូនអាយុ២ឆ្នាំចោលនៅផ្ទះម្នាក់ឯងហើយដើរទៅទិញម្ហូបមកវិញបានត្រឹមឃើញសពកូន

ទុកកូនអាយុ២ឆ្នាំចោលនៅផ្ទះម្នាក់ឯងហើយដើរទៅទិញម្ហូបមកវិញបានត្រឹមឃើញសពកូន

71
0

ខេត្តត្បូងឃ្មុំ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីពេលវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ អឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំ មានម្តាយឈ្មោះ សែម សុីណែត អាយុ២១ឆ្នាំ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុស្ត្រីជាម្ដាយជនរងគ្រោះបានទៅទិញម្ហូប ហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯង។ ពេលនោះកុមាររងគ្រោះបានដើរលើញ៉ាបចង្រ្កានបាយប្រក់ស័ង្កសី បានផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើត ធ្វើកោសល្យវិច្ច័យឃើញថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកប្រាកដមែន ពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ខ្មែរណូត