Home ពត៌មាន ព័ត៌មានក្រៅស្រុក អង់គ្លេសចាយជាងកន្លះពាន់ប៊ីលានដុល្លារ ផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលអាចបង្ហាញលទ្ធផលក្នុងរយៈពេល ២០ នាទី

អង់គ្លេសចាយជាងកន្លះពាន់ប៊ីលានដុល្លារ ផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលអាចបង្ហាញលទ្ធផលក្នុងរយៈពេល ២០ នាទី

30
0

អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអនុម័តថវិកាចំនួន ៥០០ លានផោន (ជាង ៦៦៦ លានដុល្លាអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មី ដែលអាចបង្ហាញលទ្ធផលបានឆាប់រហ័សបំផុត។ សូមបញ្ជាក់ជូនថា ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលកំពុងត្រូវបានគេប្រើប្រាស់នៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះអាចបង្ហាញលទ្ធផលក្នុងរយៈពេលយូរពោលគឺអាចក្នុងចន្លោះរយៈពេលពី ២៤ ម៉ោង ទៅ ៧១ ម៉ោងឯណោះ។ ដោយឡែកឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលអាចបង្ហាញលទ្ធផលលឿនដែលរដ្ឋាភិបាលអង់គ្លេសកំពុងយកចិត្តទុកដាក់អភិវឌ្ឍនោះអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។

យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ល្បឿនលឿននៅមិនទាន់ផលិតបានដោយជោគជ័យ ១០០% នៅឡើយទេ ដោយដំណើរការនៃអភិវឌ្ឍកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយតាមប្រភពខាងលើបានបញ្ជាក់ថា​ ការសាកល្បងនេះកំពុងត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Salford និងក្រុង Southampton ក្នុងប្រទេសអង់គ្លេស។ គេជឿថា នៅពេលដែលឧបករណ៍ធ្វើតេស្តថ្មីត្រូវបានផលិតឡើងដោយជោគជ័យ វានឹងរួមចំណែកទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ បានមួយផ្នែកធំផងដែរ ព្រោះពេលគេអាចដឹងពីលទ្ធផលលឿនគេក៏អាចកាត់បន្ថយអត្រានៃការចម្លងបានលឿនផងដែរ៕

ប្រភព៖ខ្មែរណូត