Home ពត៌មាន ព័ត៌មានក្រៅស្រុក មនុស្សរាប់រយនាក់នៅថៃសង្ស័យឆ្លងកូវីដ១៩ ក្រោយប៉ះពាល់ជាមួយ DJ ម្នាក់ដែលតេស្តវិជ្ជមាន

មនុស្សរាប់រយនាក់នៅថៃសង្ស័យឆ្លងកូវីដ១៩ ក្រោយប៉ះពាល់ជាមួយ DJ ម្នាក់ដែលតេស្តវិជ្ជមាន

40
0

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បាននិយាយថា មនុស្សរាប់រយនាក់មានហានិភ័យក្នុងការឆ្លងជំងឺ COVID-19 បន្ទាប់ពីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ។ បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ របស់ប្រទេសថៃ និងធ្លាប់ធ្វើជា DJ មុនពេលចូលពន្ធនាគារពាក់ព័ន្ធជាមួយគ្រឿងញៀន ហើយបានរកឃើញថាឆ្លងជំងឺ COVID-19 នៅពេលកំពុងនៅដាច់ដោយឡែកត្រៀមចូលពន្ធនាគារ។

កន្លែងដែលអ្នកជំងឺធ្វើការមិនបានត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវទេ ហើយក៏មិនបានស្នើសុំឱ្យពួកគេប្រើមុខងារស្គេនមុនចូលផឹកស៊ីនោះដែរ។ នាយកដ្ឋានកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់ មានមនុស្ស ១១៩នាក់ ត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ ខណៈ ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីធ្វើតេស្តលើមនុស្សចំនួន ៥១៦ នាក់ លទ្ធផលសម្រាប់មនុស្ស ៥១៣នាក់ គឺអវិជ្ជមាន ខណៈអ្នកដែលនៅសល់កំពុងនៅតែរង់ចាំ៕

ប្រភព៖ខ្មែរណូត