Home ពត៌មាន ព័ត៌មានក្រៅស្រុក ចិនដាក់បង្ហាញវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងបំផុត

ចិនដាក់បង្ហាញវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងបំផុត

22
0

ប្រទេសចិនបានដាក់បង្ហាញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិតឡើងជាលើកដំបូងបំផុត នៅឯពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ ពួកវាជាវ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech និង Sinopharm ប៉ុន្តែនេះគ្រាន់តែជាការដាក់បង្ហាញជាមុនប៉ុណ្ណោះ ព្រោះថាវ៉ាក់សាំងនៅមិនទាន់មានលក់ចេញក្រៅនៅឡើយទេ ដោយរង់ចាំបញ្ចប់ការសាកល្បងលើកទី៣ រួចរាល់សិន ហើយវារំពឹងនឹងបញ្ចប់នៅចុងឆ្នាំនេះ។

វ៉ាក់សាំងសក្តានុពលដែលត្រូវបានបង្ហាញ គឺស្ថិតក្នុងចំណោម ១០ នៅទូទាំងពិភពលោក ដែលកំពុងចូលដល់ការសាកល្បងដំណាក់កាលទី៣ ដែលជាជំហានចុងក្រោយបង្អស់ មុនការចុះបញ្ជីឱ្យមានការប្រើប្រាស់ជាទូទៅ ខណៈប្រទេសនានាប្រជែងគ្នាកម្ចាត់វីរុស និងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះផងដែរអ្នកតំណាងរបស់ក្រុមហ៊ុនឱសថ Sinovac បានប្រាប AFP ថា ក្រុមហ៊ុនរបស់ខ្លួនអាចផលិតវ៉ាក់សាំងបាន ៣០០លានដូស ក្នុងមួយឆ្នាំ ខណៈដែល Sinopharm រំពឹងថា វ៉ាក់សាំងដែលខ្លួនផលិតអាចមានប្រសិទ្ធភាពពី ១ ទៅ ៣ ឆ្នាំ ហើយមួយដូសមានតម្លៃប្រមាណ ១៤៦ដុល្លារអាមេរិក៕

ប្រភព៖ខ្មែរណូត