Home ស្នេហា ១០ចំនុចនេះអាចបង្ហាញថា បុរសដែលអ្នកស្រឡាញ់គឺជាមនុស្សចាស់ទំ ឬគ្រាន់តែស្រឡាញ់លេងសើចនឹងអ្នក!

១០ចំនុចនេះអាចបង្ហាញថា បុរសដែលអ្នកស្រឡាញ់គឺជាមនុស្សចាស់ទំ ឬគ្រាន់តែស្រឡាញ់លេងសើចនឹងអ្នក!

58
0

យើងទាំងអស់គ្នាមានទំនោរក្នុងការវិនិច្ឆ័យទាំងមូលទៅលើគ្រប់បុរសទាំងអស់ដោយសារ តែមនុស្សប្រុសមួយចំនួនដែលមិនមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ហើយស្ត្រីជាទូទៅគិតថាបុរសគ្រប់រូបគឺសុទ្ធតែដូចគ្នាទាំងអស់ ប៉ុន្តែការពិតនោះមិនមែនគ្រប់បុរសនោះទេ។

ដូច្នេះហើយទើបពួកយើងបានបានប្រមូលនៅទិន្ន័យមួយចំនួន ដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលក្នុងការវិនិច្ឆ័យទៅប្រភេទបុរស ចរិកស្រឡាញ់ស្រីគ្រាន់តែជាការលេងសើច និងបុរសដែលមានភាពចាសទុំ(សុភាពបុរស)។

១. មនុស្សខ្វល់តែពីខ្លួនឯង

បើសិនជានារីម្នាក់កំពុងណាត់ជួបជាមួយបុរសដែលគ្រាន់តែស្រឡាញ់អ្នកដើម្បីលេងសើច នោះគេនឹងយកចិត្តទុកដាក់តែចំពោះខ្លួនឯងហើយគេនឹងមិនខ្វល់ពីអារម្មណ៍របស់នារីដែលបានណាត់ជួបគេទេ។

ប្រសិនបើនារីនោះណាត់ជួបជាមួយបុរសមានភាពចាស់ទុំ នោះគាត់នឹងយកចិត្តទុកដាក់នារីដែលណាត់ជួបគាត់ជាងបុរសដែលមានចរិតស្ទាវ។ ចូរប្រៀបធៀបទៅថាតើអ្នកគួរតែជ្រើសរើសអ្នកណា។

២. គ្មានការលះបង់

បុរសដែលគ្រាន់តែជាស្រឡាញ់អ្នកដើម្បីលេងសើច មិនដែលជឿលើការលះបង់អ្វីមួយសម្រាប់នារីរបស់គេទេ ហើយគេតែងតែរឹងរូសតាមរបៀបមិនល្អហើយគិតតែពីអ្វីៗគ្រប់យ៉ាងអាស្រ័យលើផលប្រយោជន៍របស់គេ។

បើសិនជាអ្នកណាត់ជួបជាមួយសុភាពបុរស គាត់អាចមានចិត្តរឹងរូសបន្តិច ប៉ុន្តែតាមរបៀបមនុស្សល្អ វិធីដែលល្អសម្រាប់អ្នកហើយគាត់ថែមទាំងលះបង់សុភមង្គលរបស់គាត់ដើម្បីផ្តល់ស្នាមញញឹមដល់អ្នកទៀតផង។

៣. ពេលវេលាមិនគ្រប់គ្រាន់

ប្រសិនបើបុរសម្នាក់មិនសូវចាប់អារម្មណ៍ក្នុងការចំណាយពេលវេលាជាមួយអ្នកបើប្រៀបធៀបទៅនឹងមិត្តភក្តិគាត់ ហើយនឹងរីករាយជាមួយមិត្តរបស់គាត់ច្រើនជាងអ្នក គាត់ពិតជាមិនមែនជាបុរសពិតនោះទេ ព្រោះបុរសពិតប្រាកដតែងតែមានអារម្មណ៍ពេញចិត្តក្នុងការចំណាយពេលជាមួយមិត្តស្រីរបស់គាត់។ ហើយគាត់នឹងដឹងពីរបៀបបែងចែកច្បាស់លាស់សមស្របយ៉ាងពិតប្រាកដរវាងមិត្តភក្តិ និងមិត្តស្រីរបស់គាត់។

៤. ភាពអត្មានិយមនៅលើគ្រែ

ប្រសិនបើគាត់គ្រាន់តែជាក្មេងមិនដឹងខ្យល់អីនោះគាត់មិនខ្វល់ថាសុភមង្គលកើតមានឡើងដោយសារតែគូរភាគីទាំងពីរទេ ហើយវាគ្មានអ្វីខុសទេប្រសិនបើស្ត្រីទាមទារឱ្យគេងតាមការពេញចិត្តរបស់នាងហើយ ភាពអាត្មានិយមនិងធ្វើឲ្យគាត់មិនសប្បាយចិត្តនៅពេលដែលនាងបដិសេធសំណើរនៅលើគ្រែជាមួយគាត់។

ប៉ុន្តែប្រសិនបើគាត់ គឺជាសុភាពបុរសគាត់ច្បាស់ជាដឹងថាវាជារឿងធម្មតាហើយដែលស្រ្តីត្រូវការអ្វី នឹងអ្វីដែលគាត់បានទទួលពីបុរសតាមការចង់បាន និងការពេញចិត្តរបស់នាងផងដែរ។

៥. មិនយល់ ហើយតែងតែចោទសំណួរ

ប្រសិនបើអ្នកកំពុងណាត់ជួបជាមួយសុភាពបុរសគាត់ច្បាស់ជាដឹងថា ការសម្រេចចិត្តរបស់គាត់គឺដោយសារហេតុផលណាមួយហើយជាហេតុផលច្បាស់លាស់។

ហើយប្រសិនបើគាត់គ្រាន់តែជាក្មេងមិនដឹងអីគាត់នឹងមិនយល់ពីអារម្មណ៍របស់មិត្តស្រីគាត់ ហើយគាត់នឹងតែងតែសួរសំណួរទៅមិត្តស្រីគាត់ ចំពោះការសង្ស័យរបស់គាត់គ្រប់ពេលវេលា។

៦. ពេលវេលាលំបាក

គូស្នេហ៍ទាំងអស់ដឹងថា រាល់ទំនាក់ទំនងស្នេហាទាំងអស់ត្រូវឆ្លងកាត់ភាពលំបាក នៅពេលខ្លះហើយនៅពេលឆ្លងកាត់គ្រាលំបាក នោះប្តីប្រពន្ធមួយចំនួនដោះស្រាយថ្ងៃអាក្រក់របស់ពួកគេយ៉ាងរលូន។

ប្រសិនបើនៅពេលឆ្លងកាត់រឿងរ៉ាវដែលលំបាកជាមួយគ្នាហើយរឿងនោះកាន់តែពិបាក និងអាក្រក់ទៅៗហើយគាត់មិនអាចគ្រប់គ្រង់អ្វីបាន គ្រប់យ៉ាងកាន់តែធ្ងន់ធ្ងរនោះមានន័យថាគាត់គឺគ្រាន់តែជាក្មេងប្រុសម្នាក់ដែលខ្វះការយល់ដឹងតែប៉ុណ្ណោះ។

៧. មិនទទួលខុសត្រូវលើបញ្ហាដែលបានធ្វើ

សុភាពបុរសតែងតែដឹងអំពីគុណវិបត្តិនិងកំហុសដែលគាត់បានធ្វើ។ គាត់តែងតែសុំទោស និងមានអារម្មណ៍ថាមានកំហុសហើយត្រូវប្រាកដថាគាត់នឹងមិនឲ្យមានកំហុសដូចគ្នានេះម្តងហើយម្តងទៀតទេ។

ប៉ុន្តែប្រសិនបើនារីកំពុងណាត់ជួបជាមួយបុរសដែលគ្រាន់តែជាក្មេងប្រុសម្នាក់ដែលស្រឡាញ់អ្នកលេងសើច នោះគាត់នឹងមានបញ្ហាដ៏ធំ លើការទទួលយកបញ្ហានិងកំហុសរបស់គាត់ ហើយគាត់នឹងតែងតែនិយាយសុំទោស ប៉ុន្តែមិនមែនជាពាក្យសុំទោលពិតនោះទេ ហើយគាត់និងនៅតែធ្វើឲ្យមានកំហុសនោះដដែលៗជាថ្មីម្តងទៀត។

៨. តែងតែយល់ច្រឡំ

សុភាពបុរសម្នាក់តែងតែដឹងពីអ្វីគ្រប់យ៉ាងជាជាងការយល់ច្រឡំ ហើយមិនធ្វើអោយមិត្តស្រីរបស់គាត់មានការយល់ច្រឡំ។ ប្រសិនបើគាត់គ្រាន់តែជាក្មេងប្រុសមិនដឹងអីវិញ គាត់នឹងមិនប្រាកដ គាត់នឹងយល់ច្រឡំ ថាគាត់នឹងធ្វើឱ្យមិត្តស្រីរបស់គាត់យល់ច្រឡំ។

៩. សកម្មភាពស្រដៀងទៅនិងសុភាពបុរស

ប្រសិនបើគាត់ពិតជាសុភាពបុរសគាត់មិនចាំបាច់ធ្វើពុត ឬធ្វើដូចជាសុភាពបុរសទេ គាត់នឹងដឹងពីរបៀបថែរក្សា និងបើកបេះដូងអោយទៅមិត្តស្រី ហើយគាត់ដើរទៅរកភាពត្រឹមត្រូវរបស់គាត់នឹងធ្វើអ្វីៗទាំងអស់នេះយ៉ាងល្អ។ បានយ៉ាងងាយស្រួលដោយមិនចាំបាច់ព្យាយាមសម្តែង។

១០. ភាពចាស់ទុំ

សុភាពបុរសនឹងថែរក្សាមិត្តស្រីរបស់គាត់ ចាប់ទុកស្នេហាសំខាន់សម្រាប់គាត់ ហើយគោរពនាង។ ប៉ុន្តែបើសិនជាគាត់គ្រាន់តែជាក្មេងប្រុសម្នាក់គិតថាការស្រឡាញ់គ្រាន់តែជាការលេងសើច គាត់តែងតែសម្រេចចិត្តទៅលើអ្វីមួយដោយឆេវឆាវ មិនបានគិតវែងឆ្ងាយ ហើយនឹងធ្វើឲ្យគាត់ក្លាយជាមនុស្សឃើញតែផលប្រយោជន៍ គាត់នឹងមិនជឿលើគំនិតដែលថាបុរសត្រូវគោរពសិទ្ធស្រ្តីទេ៕