Home ពត៌មាន ព័ត៌មានក្នុងស្រុក ចាប់ស្ទាវអត់ប្រយោជន៍បាន០៦នាក់ហើយ ដែលធ្លាប់បើកឆាកប្រយុទ្ធគ្នានៅរមណីយដ្ឋាន “ទំនប់ទឹកគង្គា” ថ្ងៃមុន

ចាប់ស្ទាវអត់ប្រយោជន៍បាន០៦នាក់ហើយ ដែលធ្លាប់បើកឆាកប្រយុទ្ធគ្នានៅរមណីយដ្ឋាន “ទំនប់ទឹកគង្គា” ថ្ងៃមុន

37
0

យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី នៅទំនប់ទឹកគង្គា ស្ថិតក្នុងភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស កើតមានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយក្មេង០២ក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅកំសាន្តសប្បាយនៅទីនោះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំ បានបញ្ជាកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកទឹកផុស និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រសាំង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីរឿងហេតុ ជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យ បានចំនួន០៦នាក់ជាបុរស យកមកធ្វើការសាកសួរបំភ្លឺ កសាងសំណុំរឿងតាមនីតិវិធី និងបន្តការស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យទាំង០២ក្រុម ដែលបានគេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ខ្មែរណូត