Home ពត៌មាន ព័ត៌មានក្នុងស្រុក សម្លាប់មនុស្ស២នាក់ រត់គេចខ្លួនអស់រយៈពេល៨ឆ្នាំទើបត្រូវចាប់បាន

សម្លាប់មនុស្ស២នាក់ រត់គេចខ្លួនអស់រយៈពេល៨ឆ្នាំទើបត្រូវចាប់បាន

189
0

ខេត្តពោធិ៍សាត់៖ ដោយយោងតាមមតិចង្អុលការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់របស់លោកអធិការនគរបាលស្រុកវាលវែង នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នំា២០២០ វេម៉ោង ៧និង៣៨ នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ធ្វើការអនុវត្ដន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥៦ ដ.ប.ច.ខ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។

បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ច្រាញ អឿម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបងពីបទឃាតកម្ម កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ តាមមាត្រា១៩៩ នៃច្បាប់ព្រហ្មទណ្ឌ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន មករស់នៅលាក់ខ្លួនក្នុងមូលដ្ឋានស្រុកវាលវែង ដោយបានប្ដូរសាវតាចាស់ចោល ។

លោកអធិការនគរបាលស្រុកវាលវែង បានញ្ជាក់ថា ដោយមានការស្រាវជ្រាវរបស់កម្លាំងជំនាញនគរបាលស្រុកវាលវែង និងកម្លាំងព្រហ្មទណ្ឌខេត្តបាត់ដំបង ព្រមទាំងមានសាក្សីជាចុងភៅនៅផ្ទះកើតហេតុ បានចង្អុលបង្ហាញថា ជននេះពិតជាបានធ្វើសកម្មភាព សម្លាប់មនុស្សចំនួន ០២នាក់ នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ។ ពេលនេះជនសង្ស័យអស់លក្ខ ត្រូវកម្លាំងនគរបាលស្រុកវាលវែងឃាត់ខ្លួនបាននៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង យកមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តបាតដំបងមកទទួលយកជនសង្ស័យទៅចាត់ការបន្តទៅតាមនីតិវិធី ៕

ប្រភព៖ខ្មែរណូត