ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយយើងនឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖

១. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើបន្តិចលើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូលអស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃលាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៣. ទឹកដោះគោស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើបន្ទះសំឡីជ្រលក់ក្នុងទឹកដោះគោស្រស់ រួចផ្ដិតៗលើរោមភ្នែក។ ទុករហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តសារឡើងវិញជាញឹកញាប់តាមដែលចង់បាន។

៤. ប្រេងអូលីវ

ប្រើចុងម្រាមដៃលាបម៉ាស្សាប្រេងអូលីវលើរោមចញ្ចើម។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕