ដូចប្រិយមិត្តជ្រាបហើយ អ្នកនាង ទូច ស្រីលក្ខណ៍ គឺជាតារាសម្តែង និងតារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ នៅក្នុងសង្គមសិល្បៈខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតែងតែបម្រើអារម្មណ៍មហាជនឲ្យសើចសប្បាយបំបាត់ការនឿយហត់។

ដោយឡែក ងាកមកមើលជីវិតស្នេហារបស់អ្នកនាងវិញ ពោលគឺក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនម្នាក់ សម្ព័ន្ធភាពប្តីប្រពន្ធរបស់នាង បានបែកបាកទៅវិញពីរឆ្នាំមុន ក្រោយមកអ្នកទាំងពីរក៏បានរស់នៅដាច់ដោយឡែកពីគ្នា ។ តែយ៉ាងណាកន្លងមក ទូច ស្រីលក្ខណ៍ មិនដែលបានទទួលស្គាល់ថា ប្តីពន្ធរបស់នាងលែងលះគ្នានោះទេគ្រាន់តែរស់នៅដោយឡែកប៉ុណ្ណោះ ដោយសារនាងរំពឹងថាថ្ងៃណាមួយ ជីវិតប្តីប្រពន្ធរបស់នាងអាចត្រូវគ្នាវិញ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែអតីតស្វាមីរបស់នាង បានបង្ហោះលិខិតបកស្រាយមួយសន្លឹកជាសាធារណៈ ដោយសរសេរជាអក្សរអង់គ្លេសផង និងបកប្រែជាភាសាខ្មែរផង ដោយបានទម្លាយដើមហេតុដែលនាំឲ្យជីវិតប្តីប្រពន្ធរបស់ពួកគេបែកបាក់គ្នាខ្ទេចខ្ចីគ្មានសល់។
សូមអានលិខិតបំភ្លឺអតីតប្តីរបស់អ្នកនាង ទូច ស្រីលក្ខណ៍ ដូចខាងក្រោម៖

ជុំវិញនឹងករណីនេះ « KBN» មិនទាន់សុំការបកស្រាយពីអ្នកនាងទូច ស្រីលក្ខណ៍ បានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕