Home ពត៌មាន សង្ឃ​ ៤៦អង្គ​ នៅវត្តស្វាយដង្គំ​ ក្នុងខេត្តបាត់ដំបង​ មានការក្តៅខ្លួនលេីស៣៧,​ ក្អក​ និងហៀរសំបោរ​ ៦ថ្ងៃមកហេីយ

សង្ឃ​ ៤៦អង្គ​ នៅវត្តស្វាយដង្គំ​ ក្នុងខេត្តបាត់ដំបង​ មានការក្តៅខ្លួនលេីស៣៧,​ ក្អក​ និងហៀរសំបោរ​ ៦ថ្ងៃមកហេីយ

155
0

មានករណីក្តៅខ្លួន​(>៣៧,៥) ក្អក ហៀរសំបោរ​ រយៈពេល6ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន​ 46អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា​ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ​ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

បន្ទាប់ពីទទួលបានព័ត៌មាន​ និការណែនាំរបស់ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ នៅវេលាម៉ោងជាង​ ១៩ យប់នេះក្រុមការងារ​ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក​ វិទ្យា​ អនុប្រធានមន្ទីរ​ លោកប្រធាន​ស្រុកប្រតិបត្តិ​សង្កែ​ និងសហការី​ បានចុះពិនិត្យ​ និងយកសំណាកចំនួន 21អង្គ​ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ​ ហេីយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត។

ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។

ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង​ ២៣។

ប្រភព៖​ មន្ទីរសុខាភិបាលបាត់ដំបង