ធ្វេីដល់គ្រូ​ បែរជាលួងលោមសិស្សខ្លួនរំ​ លោ​ ភជាបន្តបន្ទាប់

0
376

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tvpoolonline នាពេលថ្មីៗនេះបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ម្ដាយរបស់ក្មេងស្រីម្នាក់​ អាយុ១៩ឆ្នាំ បានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងទៅគ្រូបង្រៀនម្នាក់ ដែលបានលួងលោម ក៏ដូចជាចាប់បង្ខំកូនស្រីរបស់គាត់យកទៅរំលោភនៅក្នុងថ្នាក់រៀនបានសម្រេចរហូតដល់ចំនួន៣លើក។

លោកស្រីបានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងមកនេះ ខ្ញុំបានសង្កេតឃើញរោគសញ្ញាកូនស្រីខ្ញុំប្លែកៗ គឺមុខរបស់នាងចេះតែក្រៀមស្រពោន ចូលចិត្តសម្ងំនៅក្នុងបន្ទប់ម្នាក់ឯង ហាក់បីដូចជាមនុស្សមានទុក្ខនៅក្នុងចិត្តមួយដ៏ធំ ពីព្រោះចរិតកូនស្រីរបស់គាត់គឺជាមនុស្សដែលលេងសើចច្រើន ថែមទាំងរួសរាយទៀតផង។ ដូច្នេះស្រាប់តែថ្ងៃ១ខ្ញុំបានសាកសួរលោងលួមនាងពីមូលហេតុដែលធ្វើឲ្យនាងបែបនេះ ស្រាប់តែ១សន្ទុះធំនាងក៏បានទម្លាយប្រាប់ខ្ញុំពីការពិត ដោយនាងបានប្រាប់ថា នាងត្រូវបានគ្រូបង្រៀនរបស់នាងចាប់រំលោភចំនួន៣លើក ដោយនៅថ្ងៃទី១ នៅថ្ងៃទី៤ ខែកក្កដា លើកទី២ នៅថ្ងៃទី១១ ខែកក្កដា និងលើកចុងក្រោយនៅថ្ងៃទី២៤ ខែកក្កដា ស្ថិតនៅឯសាលាឯកជនមួយក្នុងស្រុកមឿង ខេត្តម៉ែហុងសុន ប្រទេសថៃ។

គ្រាន់តែលឺបែបនេះម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានរួសរាន់ទៅដាក់ពាក្យបណ្ដឹងដើម្បីចាប់ខ្លួនគ្រូនោះមកសួរចម្លើយ ដោយលោកវរសេនីយ៍ឯក ថា ណាផុន បានបញ្ជាឲ្យមន្ត្រីស៊ើបអង្កេតធ្វើការពន្លឿនការកាត់ទោសគ្រូ តាមរយៈការកោះហៅភាគីនានាឱ្យសួរចម្លើយថាតើគ្រូនោះពិតជាបានទាក់ទាញក្មេងស្រីឱ្យប្រព្រឹត្តអំពើផ្លូវភេទដូចម្តាយរបស់កុមារផ្តល់ភស្តុតាងដល់អ្នកស៊ើបអង្កេត ឬអត់ ៕

ប្រភព៖​ KBN News