ភ្នំពេញ៖មិនខុសពីនារីៗទេ សុភាពបុរសសម័យនេះគេតែងតែបារម្ភពីទំហំដើមទ្រូងខ្លាំងណាស់ អ្នកណាក៏ចង់បានសាច់ដុំដើមទ្រូងធំមាំមួនដែរ ព្រោះតែមើលទៅរូបរាងសង្ហានិងស្លៀកពាក់បានស្រស់ស្អាតទៀតផង។ ខាងក្រោមនេះគឺជាវិធីលំហាត់បង្កើនសាច់ដុំប្រាណសម្រាប់សុភាពបុរស ប្រសិនបើអ្នកមានការព្យាយាមនិងហាត់ទៀងទាត់ មិនយូរទេអ្នកនឹងទទួលបានសាច់ដុំមាំមួនដូចបំណងប្រាថ្នា។ គេងលើកៅអីលើកដុំដែកវែង លំហាត់នេះអ្នកអាចដេកផ្អៀងឡើងឬផ្អៀងចុះ។ ប្រសិនបើដេកផ្អៀងចុះខាងក្រោមនឹងហាត់ដល់ដើមទ្រូងភាគខាងលើច្រើនជាង ផ្អៀងចុះក្រោមធ្វើឲ្យដើមទ្រូងភាគខាងក្រោមធំស្អាតជាង ពេលបង្កើតបានដើមទ្រូងមាំមួនហើយអ្នកអាចផ្លាស់ប្ដូរការហាត់នេះក៏បាន។

វិធីអនុវត្ត៖ ទី១៖ ដេកលើកៅអី ដៃទាំងពីរកាន់ដុំដែក កន្ធេកចេញស្មើនឹងស្មារ ទី២៖ លើកដុំដែកឡើង ហើយដាក់ចុះសន្សឹមៗ និងដកដង្ហើមចូលជ្រៅដោយច្រមុះ ទី៣៖ ពេលដុំដែកដាក់ចុះជិតដល់ដើមទ្រូងលើករហ័សឡើងទៅលើដូចដើមវិញហើយដើដង្ហើមចេញដោយមាត់វិញ ហាត់ 3 sets và មួយ set លើកឡើងចុះ 12 ដង ហើយកត់ចំណាំថាពេលទម្លាក់ដុំដែកចុះដៃនៅដាក់៤ជ្រុងដដែល និងលើកដុំដែកឡើងកុំឲ្យត្រង់ដៃពេក។ គេងលើកកៅអីលើកដុំដែកដៃ លំហាត់នេះក៏ស្រដៀងលំហាត់ខាងលើដែរ អ្នកអាចចែកជាភាគដើម្បីសាច់ដុំលូតលាស់បានសើ្មគ្នា។

វិធីអនុវត្ត៖ ទី១៖ ដេកផ្ងារលើកៅអីហាត់ប្រាណ ជើងទាំងពីរទ្រហើយដៃទាំងពីរកាន់ដុំដែក (អាចថែមទម្ងន់តាមចំណង់ចិត្ត) ទី២៖ ដៃទាំងពីរលើកត្រង់លើដើមទ្រូង រួចទម្លាក់ដៃចុះសន្សឹមៗដូចរូបភាព រួមផ្សំនឹងការដកដង្ហើមចូលដោយច្រមុះផងដែរ។ ទី៣៖ វិលមកចលនាដើមហើយរួមផ្សំនឹងការដកដង្ហើមចេញពីមាត់ កុំភ្លេចពេលធ្វើការអ្វីមួយគួរដាក់កម្លាំងលើសាច់ដុំដើមទ្រូងច្រើនជាងដៃនិងស្មារ។ គេងលើកៅអីលើកដុំដែកឆ្លងក្បាល លំហាត់នេះជួយបង្កើនសាច់ដុំដើមទ្រូងភាគខាងក្រោមនិងបង្កើតសាច់ដុំជាកង់ៗផងដែរ។

វិធីអនុវត្ត៖ ទី១៖ ដេកលើកៅអីត្រង់ ជើងទាំងពីរទ្រឲ្យមាំ ដាក់ក្បាលជាប់នឹងកៅអី ទី២៖ ដៃទាំងពីរកាន់ខ្ជាប់ដុំដែកតែមួយ ហើយលើកសន្សឹមៗពីដើមទ្រូងឆ្លងទៅផុតក្បាល។ លំហាត់នេះហាត់បានត្រឹមត្រូវតាមការណែនាំ ពេលអ្នកមានអារម្មណ៍ថាដើមទ្រូងរបស់អ្នករាបចុះ។ ដកដង្ហើមចូលដោយច្រមុះពេលអនុវត្ត៕