Home ពត៌មាន ព័ត៌មានក្នុងស្រុក ចៅស្រីជុងស្លាប់ និងតាយាយរងរបួសធ្ងន់ ក្រោយបានបើកម៉ូតូជ្រុលទៅបុករនាំងដែក

ចៅស្រីជុងស្លាប់ និងតាយាយរងរបួសធ្ងន់ ក្រោយបានបើកម៉ូតូជ្រុលទៅបុករនាំងដែក

142
0

ខេត្តកំពង់ធំ៖ លោកតាវ័យ៧៤ឆ្នាំម្នាក់ បានបើកម៉ូតូជ្រុលទៅបុករនាំងដែក បណ្ដាលឲ្យធ្លុះចំពាក់កណ្ដាល បង្កឲ្យលោកតារបួសធ្ងន់ និងចៅស្រី បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ម្តុំរង្វង់មូលតាក្រហម.ក ស្ថិតក្នុងភូមិពោធិ៍បាក់ក្រង សង្កាត់ស្រយូវ ក្នុងក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកC.125 ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GM-9698 បើកបរដោយឈ្មោះ ឆេង អោ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានមុខរបរ នៅផ្ទះ របួសធ្ងន់ធ្វើចរាចរណ៍ពីលិចទៅកើត។ អ្នករួមដំណើរមានឈ្មោះ ងួន ប៉ុម ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពងធំ មុខរបរនៅផ្ទះ របួសធ្ងន់ បាក់ជើងឆ្វេង និងកុមារីម្នាក់មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិទឹកសិណ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរសិស្ស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងបានធ្វើកំណត់ហេតុនិងស្រាវជ្រាវបន្តតាមនីតិវិធី៕ KBN