អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

លុះដល់ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បទដំបូង របស់ លោក ព្រាប សុវត្ថិ ក្នុងផលិតកម្មនេះ បានចេញផ្លូវការហើយ ក្រោមចំណងជើងថា “ខែភ្ជុំជ្រូកយំពេញទ្រុង” ។ មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះ ថែមទំាងអមដោយទេសភាព ស្រុកស្រែ ស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ម្យ៉ាងវិញទៀត គ្រាន់តែឮភ្លេងក៏ចង់រាំតាមដែរ។

មកដល់ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ ១១ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង របស់ តារាចម្រៀង ព្រាប សុវត្ថិ មួយបទទៀត ក្រោមចំណងជើងថា “ភូមិខ្ញុំ Update” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ តន់ ចន្ទសីម៉ា និង និពន្ធបទភ្លេង ដោយ Numen។

នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ១៣ ខាងផលិតកម្ម Galaxy បានចេញមួយបទទៀតហើយ ស្រាប់ កំពូលតារាចម្រៀង រូបនេះ ក្រោមចំណងជើងថា “អូនជាឆ្មាបងជាកណ្តុរ” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ ។

ក្រោយស្តាប់ចប់ភ្លាម ហ្វេនៗ នាំគ្នាលាន់មាត់ថា ៖ មិនត្រឹមតែពីរោះទេ លាយកំសត់ទៀត, ពីរោះប៉ុណ្ណឹងហើយ ចាំមើលមានអ្នករិះគន់ទៀតអត់, ដឹងតាល្បីទៀតហើយ បើមានអ្នករាំ នៅពីក្រោយទៀត ហើយពាក់ក្រមា ដឹងតាកប់ហ្មង, បទនេះ​ធានា​ថា​ត្រូវ​ចិត្ត​ ត្រូវ​ថ្លើម ​អ្នក​គាំទ្រ​គ្រប់វ័យ, ចម្រៀងពីរោះរណ្តំ អមដោយទេសភាព ស្រុកស្រែ បែបធម្មជាតិ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖

Khmerpost