Home ពត៌មាន ខំទៅដេីរលេងអោយសប្បាយ! ! ប្រែក្លាយជាទឹកភ្នែកទៅវិញ

ខំទៅដេីរលេងអោយសប្បាយ! ! ប្រែក្លាយជាទឹកភ្នែកទៅវិញ

487
0

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មានករណីពីរនាក់បងប្អូន មកលេងទឹកសមុទ្រ ត្រូវទឹករលកបោករសាត់បាត់ ទើបតែរកឃើញម្នាក់។ កាលពី ថ្ងៃទី ១៧/០៩/២០២០ វេលា ម៉ោង ១៦:១៥ នាទី ល្ងាច នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់បាត់ខ្លួន ចំនួន ២ នាក់ ដែលត្រូវជាបងប្អូននឹងគ្នា មានលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖

1/-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
2/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។
លុះមកដល់វេលាម៉ោង ៦:០០ នាទីព្រឹក កម្លាំងយើងបានស្វែងរកឃើញជនរងគ្រោះ ១ នាក់ ដែលជាប្អូនប្រុស បានអណ្ដែតទឹកស្លាប់បាត់បង់ជីវិតទៅហើយ និងម្នាក់ដែលជាបងស្រី កម្លាំងយើង កំពុងស្វែងរកបន្តទៀត ។ បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ Khmernote