Home ពត៌មាន ព័ត៌មានក្នុងស្រុក ផ្ទះក៏ខូចខាតអស់ កូនស្រីក៏បាត់បង់ ដោយសារឥទ្ធិពលធម្មជាតិ

ផ្ទះក៏ខូចខាតអស់ កូនស្រីក៏បាត់បង់ ដោយសារឥទ្ធិពលធម្មជាតិ

221
0

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃ១៨ខែកញ្ញា២០២០នេះ អជ្ញាធរនិងសមត្ថកិច្ចបានរកឃើញសាកសព ក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៍អាក្រក់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។ សាកសពក្មេងស្រីរងគ្រោះ បានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។​ សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នសពក្មេងស្រីរងគ្រោះបានបញ្ជូនមកវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យសព ។ គួរបញ្ជាក់ថា ចំហាយឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏ធំ នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមកកាន់ទីទួលសុវត្ថិភាព ៕ KBN