Home ពត៌មាន Update៖​ ករណីជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

Update៖​ ករណីជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

65
0

ខេត្តព្រះសីហនុ៖​ របាយការណ៏បណ្តោះអាសន្នរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ កាលពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃ១៧កញ្ញាឆ្លងចូលថ្ងៃ១៨កញ្ញា២០២០។

របាយការណ៏បញ្ជាក់ថា គិតត្រឹមម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ ករណីគ្រោះធម្មជាតិ ភ្លៀងបង្កជាទឹកជំនន់បណ្តាលឲ្យលិចលង់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២ គ្រួសារ ក្នុងឃុំចំនួន៤ ជាប់ផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ រួមមាន ៖
*ឃុំព្រៃនប់ ចំនួន ១២៥ គ្រួសារ មនុស្ស ចំនួន៥០៦ នាក់ ។
*ឃុំទួលទទឹង ចំនួន ២៨៦ គ្រួសារ មនុស្ស ចំនួន១១៨០ នាក់ ។
*ឃុំអណ្តូងថ្ម ចំនួន ៤៦ គ្រួសារ មនុស្សចំនួន ១៨៨ នាក់ ។
*ឃុំសំរ៉ុង ចំនួន ១៥ គ្រួសារ មនុស្សចំនួន ៨៤ នាក់ ។
*ស្លាប់ ក្មេងស្រីម្នាក់ ឈ្មោះវុទ្ធី ស្រីនី អាយុ ១ ខួបកន្លះ មានទីលំនៅក្នុងឃុំអណ្តូងថ្ម និងមានហេដ្ឋារចនាសម្ពន្ធ័រដ្ឋនិងឯកជនខ្លះទៀតរងការប៉ះពាល់ បាត់បង់និងខូចខាត។

ក្រៅពីនេះនៅមាន ពលរដ្ឋតាមបណ្តាឃុំមួយចំនួនទៀតក៏ទទួលរងផលប៉ះពាល់ខ្លះដែរ ប៉ុន្តមានស្ថានភាពធូរស្រាលជាងឃុំទាំង៤ខាងលើ។

សូមជម្រាបជូនបន្ថែមថា តាមការគ្រោងទុក នៅល្ងាចថ្ងៃ១៨កញ្ញានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីអញ្ជើញទៅពិនិត្យស្ថានភាពទូទៅក្រោយជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ តាមការចាំបាច់៕

ប្រភព៖​ Huy Bunleng News