Home ពត៌មាន ភ្លេីងឆេះផ្សារសំរោងយ៉ោងយប់មិញ​ ខូចខាតគិតជាប្រាក់ប្រហែល​ ៨លានដុល្លារ

ភ្លេីងឆេះផ្សារសំរោងយ៉ោងយប់មិញ​ ខូចខាតគិតជាប្រាក់ប្រហែល​ ៨លានដុល្លារ

52
0

ខេត្តតាកែវ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨:៥៥ នាទី មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង ដែល​ស្ថិតនៅ​ភូមិ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ផ្សារ​ឆេះ​នេះ បណ្តាល​ឲ្យ​ខូចខាត​តូប​លក់ដូរ​អស់ ចំនួន ២៣០ តូប ក្នុងចំណោម ២៨៣ តូប សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ប្រហែល ៨.០០០.០០០ ដុល្លារ​។ នេះ​បើតាម​នាយកដ្ឋាន​នគរ​បាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ផ្សព្វផ្សាយ​បន្តថា ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​នោះ កងកម្លាំង​សមត្ថកិច្ច ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២៧ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៩២ រថយន្ត​។​​រថយន្ត​ពន្លត់​អគ្គិភ័យ រួមមាន​៖- រថយន្ត​របស់​ក្រសួងមហាផ្ទៃ​ចំនួន ០៤ គ្រឿង​- រថយន្ត ង​៧០ ចំនួន ០៣ គ្រឿង​- រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចំនួន ០២ គ្រឿង​- រថយន្ត​ប្រ​លាន​យន្តហោះ ចំនួន ០២ គ្រឿង​- រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំនួន ០៣ គ្រឿង​- រថយន្ត​របស់​ចំការ​ស៊ូ​ម៉ា ចំនួន ០១ គ្រឿង​- រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ចំនួន ០១ គ្រឿង​- រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន ១១ គ្រឿង ។​​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក៏បាន​លើក​បង្ហាញ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​​ករណី​ខាងលើនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ក៏ដូចជា​កម្លាំង​ជំនួយ​របស់​កងកម្លាំង​អគ្គិភ័យ បាន​សហការគ្នា​ជួយ​ពន្លត់​អគ្គិភ័យ​មួយ​នេះ រហូតដល់​ភ្លើង​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ០១:៣០ នាទី​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០៕​

ប្រភព៖​ Swiftnews