Home ពត៌មាន ទូកនេសាទមួយគ្រឿងលិច​ ក្រោយត្រូវរលក​ និងខ្យល់កន្ត្រាក់បោកបកខ្លាំង

ទូកនេសាទមួយគ្រឿងលិច​ ក្រោយត្រូវរលក​ និងខ្យល់កន្ត្រាក់បោកបកខ្លាំង

80
0

ខេត្តព្រះសីហនុ- ទូកនេសាទមួយគ្រឿងដែលបោះយុថ្កាចតក្បែរច្រាំងសមុទ្រ ក្នុងភូមិ​៣​ ឃុំ​ទំនប់រលក​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ បានលិច នារសៀល​ថ្ងៃ​ទី​ ១៨/០៩/២០២០ ​ដោយសារខ្យល់​កន្ត្រាក់​ ។ សមត្ថកិច្ចឲ្យដឹងថា ​ទូក​នេសាទមួយ​គ្រឿង នេះ​ ទំហំ​ ទទឹង​៣ម៉ែត្រ​ និង​បណ្តោយ​១៣ម៉ែត្រ​ ម្ចាស់​ទូកឈ្មោះ​ ហៃ​ ហឿន​ ភេទ​ប្រុស​ អាយុ​៤៧ឆ្នាំ​ មុខរបរ​នេសាទ​ បានដាច់​ខ្សែ​យុថ្កាអណ្ដែត​បោក​ប៉ះ​ថ្ម ទើប បណ្តាលឲ្យលិច ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ ដោយខូចខាតបាត់បង់សម្ភារៈលើទូកទាំងស្រុង​​រួម​មាន​÷
១/​ វិទ្យុ​ទាក់ទង​ ០១គ្រឿង​
​ ២/​ ដាវកំណត់គោលដៅ​ ០១គ្រឿង​
​ ៣/​ អាគុយ​១២០អំពែរ​ ០២គ្រឿង​
​ ៤/​ ប្រេង​ម៉ាស៊ូត​ ៦០០លីត្រ​ ។

ប្រភព៖​ Huy Bunleng News