Home ពត៌មាន Update៖​ មនុស្សទី៧​ ដែលបានស្លាប់​ ក្នុងគ្រួសារត្រូវរន្ទះបាញ់ពេលញាំបាយជុំគ្នា

Update៖​ មនុស្សទី៧​ ដែលបានស្លាប់​ ក្នុងគ្រួសារត្រូវរន្ទះបាញ់ពេលញាំបាយជុំគ្នា

70
0

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា សោនាដកម្មរន្ទះបាញ់ មានជនរងគ្រោះទី៧ម្នាក់ទៀត បានស្លាប់ ខណៈអ្នករងរបួស៣នាក់ទៀត កំពុងសម្រាកព្យាបាល ។

សេចក្ដីរាយការណ៍ចុងក្រោយពីសមត្ថកិច្ចបានឱ្យដឹងថា ពលរដ្ឋដែលបាត់បង់ជីវិតទាំង៧នាក់ ដោយសារករណីរន្ទះបាញ់ រួមមាន៖១/ឈ្មោះ យ៉ុម ញ៉ឹប ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ផ្ទះ (ស្លាប់ )។ ២/ឈ្មោះ ជា.សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ជាប្រពន្ធ (ស្លាប់ )។ ៣/ឈ្មោះ យ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ ជាកូនម្ចាស់ផ្ទះ (ស្លាប់ )។៤/ឈ្មោះ យ៉ុម រ៉ាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ជាកូនម្ចាស់ផ្ទះ (ស្លាប់ )។៥/ឈ្មោះ អន វិន ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នករស់នៅខេត្តបាត់ដំបង (ស្លាប់ )។ ៦/ឈ្មោះ ធី ភេទប្រុស អាយុ៥០ឆ្នាំ អ្នកនៅបាត់ដំបង (ស្លាប់ )និងទី៧ ឈ្មោះ ហួត ហុង ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកនៅបាត់ដំបង (ស្លាប់នៅមន្ទីរពេទ្យ ) ដោយរងរបួសធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន។

ចំណែកអ្នករងរបួសធ្ងន់ធ្ងរទាំង៣នាក់ផ្សេងទៀត រួមមាន៖១/ឈ្មោះ វឿន វុត្ថា ភេទប្រុស អាយុ៤១ឆ្នាំ អ្នកនៅខេត្តបាត់ដំបង រងរបួសធ្ងន់។២/ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤០ឆ្នាំ អ្នករស់នៅ ខេត្តបាត់ដំបង រងរបួសធ្ងន់ និងទី៣ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ក៏រងរបួសធ្ងន់ផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងធ្មួញ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះទាំងអស់កំពុងជួបជុំបងប្អូនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងខណៈពេលដែលជនរងគ្រោះទាំងអស់ កំពុងតែអង្គុយជួបជុំគ្នានៅលើបង់ថ្មខាងមុខផ្ទះ ពេលព្រលប់ដោយមានសភាពងងឹតក៏ដាក់ភ្លើងសូឡាបំភ្លឺ ស្របពេលមានភ្លៀងរលឹមតិចៗផងដែរ។ខណៈពេលនោះ អំពូលសូឡា បានដាច់ខ្សែលែងភ្លឺ ក៏ម្ចាស់ផ្ទះទៅពិនិត្យមើលហើយយកខ្សែដែលដាច់មកតវិញ ខណៈពេលកំពុងតក៏ស្រាប់តែរន្ទះបានបាញ់ចំតុអង្គុយផឹកស៊ី បណ្ដាលឱ្យមនុស្សដួកដេកទាំងអស់គ្នាតែម្តង។

អ្នកនៅមានជីវិតក្នុងហេតុការណ៍នេះ បានឲ្យដឹងដែរថា មុនកើតហេតុមានមនុស្សជាង១០នាក់ ក្នុងនោះមានទាំងក្មេងៗផង លុះពេលមានភ្លៀងរលឹមក្មេងៗនាំគ្នាចាកចេញទៅជ្រកភ្លៀងក្រោមផ្ទះបានតែបន្តិចក៏រន្ទះបាញ់តែម្តង ៕

អត្ថបទ ៖ សៅ សារិទ្ធ

ប្រភព៖​ កម្ពុជាថ្មី