Home ពត៌មាន ព័ត៌មានក្នុងស្រុក ខឹងខូចខឹងខាត ម្ចាស់ទូកដរឈ្លោះគ្នាជាមួយប្រពន្ធ ចិត្តសឿងដុតទូកចោល ព្រោះតែរឿងដើរផឹកសុីពេក

ខឹងខូចខឹងខាត ម្ចាស់ទូកដរឈ្លោះគ្នាជាមួយប្រពន្ធ ចិត្តសឿងដុតទូកចោល ព្រោះតែរឿងដើរផឹកសុីពេក

317
0

កំពង់ចាម៖ ប្តីប្រពន្ធ១គូ បានឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកសុី រហូតប្តីខឹងឈានដល់ការយកសាំងចាក់ដុតទូកដររបស់ខ្លួន ឆាបឆេះ យ៉ាងសន្ធោរសន្ធៅ។ ហេតុការណ៌នេះបានបង្កឲ្យមានភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុះមុខវត្តបូរីសាគរ ព្រែកលីវ ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម ។

ខណៈនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រការអា ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរការអា ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ។

លោកមេប៉ុស្តិ៍បានបន្តទៀតថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធរឿងដើរផឹកសុីមិនបានទើបប្តីយកសាំងចាក់ដុតទូកដររបស់តែម្តង ៕ KBN