Home ប្លែកៗ សាហាវណាស់! ! ខឹងសុំស្រឡាញ់នាងមិនបាន​ បាញ់សម្លា​ ប់​ មួយគ្រួសារតែម្តង

សាហាវណាស់! ! ខឹងសុំស្រឡាញ់នាងមិនបាន​ បាញ់សម្លា​ ប់​ មួយគ្រួសារតែម្តង

338
0

មុិកសុិក៖ កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញាចុងសប្ដាហ៍មុននេះ ការិយាល័យរដ្ឋអាជ្ញានៃប្រទេសមុិកសុិក បានប្រកាសអំពីការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះថា Sebastian វ័យ២០ឆ្នាំ ក្រោយពីជននេះ បានបាញ់សម្លាប់នារីម្នាក់ និងបុរសជាឪពុករបស់នារីរងគ្រោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសាកន្លងទៅ ជនសង្ស័យបានធ្វើដំណើរទៅកាន់ផ្ទះរបស់នារីរងគ្រោះ ដែលមានវ័យ២០ឆ្នាំដូចគ្នា ក្នុងតំបន់ Lanuna de Chicoautla។ លុះពេលទៅដល់ ជនសង្ស័យបានអង្វរនារីរងគ្រោះឲ្យផ្ដល់ឱកាសក្នុងការបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា តែនាងបានបដិសេធ ហើយជនសង្ស័យក៏បានទាញកាំភ្លើងបាញ់សម្លាប់ចោលតែម្ដង។ 

បន្ទាប់មក ជនសង្ស័យក៏បានដើរចូលទៅកាន់បន្ទប់ផ្សេង និងប្រុងបាញ់សម្លាប់សមាជិកគ្រួសាររបស់នារីរងគ្រោះទៀត ដែលបណ្ដាលឲ្យស្ត្រីជាម្ដាយ រួមទាំងបងប្រុសរងរបួសប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក៏ដោយ ជនសង្ស័យមិនទាន់អស់ឡើយ ដោយដើរសំដៅទៅកាន់បន្ទប់ផ្សេងទៀត និងបាញ់សម្លាប់បុរសជាឪពុកវ័យ៤៤ឆ្នាំ ហើយក៏ធ្វើការរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។ 

យ៉ាងណាមិញ ទីបំផុត ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Ecatepec ហើយគេកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតចំនួនពីរ.ករណី និងបទចោទប្រកាន់ចំនួនពីរ.ករណីផ្សេងទៀតនៃការប៉ុនប៉ងធ្វើឃាត៕ 

ប្រភព៖​ Khmerload