Home ពត៌មាន ត្រឹមសង្សារវាយបែកមុខស្ទេីររាល់ថ្ងៃប៉ណ្ណឹងហេីយ! ! ទំរាំបានជាគ្រួសារទៀតប្រហែលជា…

ត្រឹមសង្សារវាយបែកមុខស្ទេីររាល់ថ្ងៃប៉ណ្ណឹងហេីយ! ! ទំរាំបានជាគ្រួសារទៀតប្រហែលជា…

155
0

ភ្នំពេញ៖ នៅថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហឹង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។

ករណីហិង្សាមួយបានកើតឡើង រវាងគូសង្សារមួយគូ ដែលរស់នៅជាមួយគ្នារាប់ឆ្នាំ ហាក់បីដូចជាប្ដីនិងប្រពន្ធ ក៏ប៉ុន្តែការរស់នៅជាមួយគ្នានោះ ពោរពេញទៅដោយភាពរកាំរកូស និងរឿងរ៉ាវចាក់ស្រេះ និយាយរួមទៅគឺស្នេហាស្មុគស្មាញ ដូចជាបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ ខាងប្រុសប្រច័ណ្ឌស្រី ចំណែកខាងស្រីក៏ប្រច័ណ្ឌប្រុស ក៏ប៉ុន្តែខាងប្រុសបានប្រើអំពើហិង្សាជាញឹកញយ ទៅលើភាគីខាងស្រីដែលជាគូសង្សាររបស់ខ្លួន។

ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់​ ៕

ប្រភព៖​ KBN News