Home ពត៌មាន ប្រុងប្រយ័ត្ន! ! កម្ពស់ទឹកក្នុងអាងទឹកតាម៉ុក​ ឡេីងហួសកម្រិតត្រូវអោយប្រុងប្រយ័ត្ន

ប្រុងប្រយ័ត្ន! ! កម្ពស់ទឹកក្នុងអាងទឹកតាម៉ុក​ ឡេីងហួសកម្រិតត្រូវអោយប្រុងប្រយ័ត្ន

163
0

ខេត្តឧត្តរមានជ័យ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក នាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង មានរហូតដល់៣,៩៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺ ៣,៨០ម៉ែត្រ នឹងកម្ពស់ទឹកប្រកាសអាសន្ន គឺ៤,២០ម៉ែត្រ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពុជា កំពុងរងនូវឥទ្ឋិពលរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)ជាពិសេសពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ដើម្បីជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕

ប្រភព៖​ កម្ពុជាថ្មី