Home ពត៌មាន ពុទ្ធោ! ! ពលករខ្មែរ១១នាក់ជិះចានដែកឆ្លងទឹកពីថៃមកខ្មែរ​ ជួបរឿងអាក្រក់លិចបាត់ខ្លួន​ ២នាក់

ពុទ្ធោ! ! ពលករខ្មែរ១១នាក់ជិះចានដែកឆ្លងទឹកពីថៃមកខ្មែរ​ ជួបរឿងអាក្រក់លិចបាត់ខ្លួន​ ២នាក់

106
0

ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ និងអ្នកស៊ីឈ្នួលចម្លងម្នាក់ ជាពលករបានបាត់ខ្លួនលិចចូលទឹក ខណៈដែលឆ្លងដែន ពីប្រទេសថៃមកកម្ពុជា ដោយជិះចានដែកទាំងប្រថុយប្រថាន ហើយត្រូវទឹកកួចបណ្តាលឲ្យ ក្រឡាប់ចានដែក លិចបាត់ កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សូមជម្រាបថា ពលករចំណាកស្រុកសរុបចំនួន ១១ នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញ តាមចានដែក បានរួចផុតចំនួន ០៩ នាក់ មកដល់ត្រើយម្ខាង ខាងនៃទឹកដីកម្ពុជា ។

ជនរងគ្រោះដែលហូរទៅតាមទឹក ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃ ក៏ប្រលែងចានដែកដែលជនរងគ្រោះជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់ ។

ប្តីជនរងគ្រោះឈ្មោះ ហោ ឆេន អាយុ៤៣ ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) កូនស្រីឈ្មោះ ឆេន ដានេត អាយុ ១៥ ឆ្នាំ(បានឆ្លងផុតមកខាងកម្ពុជា) ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ