ភ្នំពេញ ៖ ដូចការគ្រោងទុក នៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ អាជ្ញាធរក្រុងកោះរ៉ុងបានអនុញ្ញាតក៏ដូចជារៀបចំសម្រួលការធ្វើដំណើរដល់ក្រុមអ្នកទេសចរណ៌ជាង១ពាន់នាក់ ដែលជាប់គាំងនៅលើដែនដីកោះរ៉ុងអស់ជាច្រើនថ្ងៃកន្លងមកនេះមកកាន់ខេត្តព្រះសីហនុវិញ។

ក្រៅពីអូប័រឯកជនដែលមកយកភ្ញៀវបាន១៦នាក់ នៅមានក្រុមទូកអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីជួយសម្រួលចរាចរណ៍ដល់អ្នកជាប់គាំងនៅកោះរ៉ុង។

ក្នុងនោះផងដែរ ក្រុមទូកអូប័រដែលដឹកអ្នកដំណើរដឹកបាន ២ជើងហើយ ដោយជើងទី១ បានចំនួន១៦ និងជើងទី២ដឹកបានចំនួន៤៥នាក់ ស្រី២៣នាក់ សរុបទាំង២ជើងបានចំនួន៦១នាក់។

ចំណែកអាកាសធាតុមកដល់ម៉ោង១០និង៥០នាទីនេះ នៅក្រុងកោះរ៉ុង មានសភាពល្អប្រសើរឡើងវិញហើយ ពោលគឺមិនមានភ្លៀងធ្លាក់ដូចសព្វមួយដងឡើយគ្រាន់តែស្រទំតែប៉ុណ្ណោះ៕
ស៊ុយចាន់ធា



ប្រភព៖ កម្ពុជាថ្មី