Home ពត៌មាន ជួយគាត់ផង! ! ត្រូវភ្លេីងឆក់របួសធ្ងន់ធ្ងរ​ រហូតដល់ថ្នាក់កាត់ដៃទាំង២​ កំពុងស្វែងរកជំនួយ

ជួយគាត់ផង! ! ត្រូវភ្លេីងឆក់របួសធ្ងន់ធ្ងរ​ រហូតដល់ថ្នាក់កាត់ដៃទាំង២​ កំពុងស្វែងរកជំនួយ

37
0

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ យឹប ភឿន មានស្រុកកំណើតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានកាត់ដៃទាំងសងខាង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។តាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់បុរសរូបនេះបានឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារទើបបុរសរូបនេះ បានទៅស៊ីឈ្នួលធ្វើយ៉ាបផ្ទះជូនគ្រួសារមួយនៅខេត្តព្រៃវែង តែជាអកុសលដោយសារ តែមានការធ្វេសប្រហែសទើបបណ្ដាលឱ្យខ្សែភ្លើងឆក់របួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល តែដោយសាររបួសធ្ងន់ធ្ងរពេកទើបគ្រូពេទ្យតម្រូវឲ្យកាត់ដៃទាំងសងខាង។

បច្ចុប្បន្នគ្រួសារនេះកំពុងតែដង្ហើយរកជំនួយដើម្បីបន្តព្យាបាលឱ្យជាសះស្បើយដើម្បីជួបជុំក្រុមគ្រួសារវិញ។

គាត់ទៅធ្វើការដើម្បីចិញ្ចឹមគ្រួសារតែអកុសលត្រូវខ្សែភ្លើងឆក់របួសដៃធ្ងន់ធ្ងរត្រូវកាត់ដៃទាំងសងខាង(ត្រូវការឈាមនឹងត្រូវការជំនួយ)។ 

សូមសប្បុរសជនជិតឆ្ងាយមេត្តាជួយគាត់ផង តាមសទ្ធាជ្រះថ្លា

សម្រាកនៅមន្ទីពេទ្យលោកសង្ឃ

លេខទំនាក់ទំនង 069 368 649/ 096 789 8194៕