កំពង់ឆ្នាំង៖យុវជនម្នាក់បានយកកាំបិតកាប់ក្បាលម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរង របួសយ៉ាងដំណំកាលពីវេលាម៉ោង ៩:៣០ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យដែលប្រើអំពើហឹង្សាទៅលើម្តាយបង្កើតរបស់ខ្លួននេះឈ្មោះឃឹម ស៊ីណា ភេទប្រុស អាយុ
២៨ឆ្នាំ ។ រីឯជនរងគ្រោះជាម្តាយឈ្មោះជូ សុភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ស្ត្រីរងគ្រោះបានរងរបួសចំនួន៣កន្លែងគឹថ្ពាល់ស្តាំមួយកន្លែង
លើចញ្ចើមមួយកន្លែង និង ត្រូវចំក្បាលមួយកន្លែង ។ ក្រោយ
ពេលកើតហេតុ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៥និង១៥
នាទីរសៀល ថ្ងៃដដែល និង បានកសាងសំនុំរឿងចាត់ការទៅ
តាមនីតិវិធីច្បាប់៕
ប្រភព៖ BKK24h