Home ពត៌មាន រត់កង់បីមិនកាក់កប់! ! ថែមមុខរបរលួចម៉ាសុីនត្រជាក់មួយទៀត

រត់កង់បីមិនកាក់កប់! ! ថែមមុខរបរលួចម៉ាសុីនត្រជាក់មួយទៀត

65
0

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ៣០ នាទី ទៀបភ្លឺ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវភូមិសាស្រ្តស្មុកស្មាញ ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ ។ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងជិះល្បាតដល់ចំណុចផ្ទះមួយកន្លែងដែលពុំមានមនុស្សនៅ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី (តុតុ) ០១គ្រឿង ឃើញដូចនេះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្លារៈមួយចំនួន ដែលជាឧបករណ៍សម្រាប់ កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់ ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានរកឃើញម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀត ដែលជនសង្ស័យរូបនេះ បានលួចនាពេលកន្លងមក នៅផ្ទះកើតហេតុ ។
+ជនសង្ស័យឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (តុតុ) មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-ដែកគាស់ ០១ដើម
-ទល់រឺវីស ០១ដើម
-ដង្កាប់ ០១
-កន្ទ្រៃ ០១
-សោរចំនួន ០៣ដើម
-តេឡេម៉ាស៊ីនត្រជាក់ ០៥គ្រឿង
-ក្បាលម៉ាស៊ីនត្រជាក់ ០៥គ្រឿង
-កន្ទុយម៉ាស៊ីនត្រជាក់ ១២គ្រឿង
-ម៉ូទ័របូមទឹក ០១គ្រឿង
-ម៉ូតូកង់បី (តុតុ) ០១គ្រឿង ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕