Home ពត៌មាន ប្រយ័ត្ន! ! បងប្អូននៅតាមដង ស្ទឹងសង្កែ ស្ទឹងមង្គលបុរី និង ស្ទឹងដូនទ្រីសូមប្រុងប្រយ័ត្នខ្ពស់​ ព្រោះទឹកបន្តកេីនឡេីងខ្លាំង

ប្រយ័ត្ន! ! បងប្អូននៅតាមដង ស្ទឹងសង្កែ ស្ទឹងមង្គលបុរី និង ស្ទឹងដូនទ្រីសូមប្រុងប្រយ័ត្នខ្ពស់​ ព្រោះទឹកបន្តកេីនឡេីងខ្លាំង

95
0

សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ដែលអាចធ្វើឱ្យទឹកនៅក្នុងស្ទឹងសង្កែ ស្ទឹងមង្គលបុរី និងស្ទឹងដូនទ្រីមានការកើនឡើង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕

ប្រភព៖​ រដ្ឋបាលខេត្តបាត់ដំបង