Home ពត៌មាន ក្តៅៗ​ លិចទូកនេសាទនៅសមុទ្រ​ បណ្តាលអោយស្លាប់បុរសម្នាក់

ក្តៅៗ​ លិចទូកនេសាទនៅសមុទ្រ​ បណ្តាលអោយស្លាប់បុរសម្នាក់

31
0

ខេត្តកោះកុង-(ដំណឹងបន្ថែម) ករណីទូកនេសាទមួយគ្រឿងលិចក្នុងលម្ហសមុទ្រខាងមុខចំការលើ ថ្មស ឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃត្រង់ថ្ងៃ១៩កញ្ញា២០២០ ហើយបាត់ខ្លួនបុរសម្នាក់ នោះ មកដល់ព្រឹកថ្ងៃទី២០កញ្ញា២០២០ ជនរងគ្រោះបានស្លាប់ហើយនៅក្នុងសមុទ្រដោយការលិចទូកនេះ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាននាំយកទៅកាន់លំនៅដ្ឋានហើយក្នុងភូមិតាមោគឃុំអណ្តូងទឹកស្រុកបុទុមសាគរ ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៌ ។ ជនរងគ្រោះឈ្មោះ សាង វឿង អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភ្នំស្រឡៅស្រុកស្រែអំបិលខេត្តកោះកុង។ សូមបញ្ជាក់ថា ទូកដែលលិចនេះ មានមនុស្ស២នាក់ជាឪពុកនិងកូន ហើយភ្លាមៗត្រូវបានអ្នកនេសាទដូចគ្នាជួយស្រង់បានតែកូនប្រុសម្នាក់ឈ្មោះ វឿន ចូចអាយុ១៩ឆ្នាំ រួចផុតពីគ្រោះថ្នាក់ ចំណែកឪពុកបានលិចបាត់ក្នុងសមុទ្ររហូតដល់បាត់បង់ជីវិត៕

ប្រភព៖​ Huy Bunleng News