ឧត្ដរមានជ័យ ៖ នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងរាជអាវុធហត្ថ ស្រុកអន្លង់វែងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងព្រមទាំងចុះសម្រួលចរាចរនៅស្ពានអូរជីកស្ថិតនៅក្នុងភូមិអភិវឌ្ឍន៏ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ស្ថានភាពទឹក ស្ពានថ្មអូរជីក(ស្ពានតាម៉ុក) ស្ថិតនៅភូមិអូរជញ្ចៀន ឃុំស្រុក អន្លង់វែង ទឹកហូរលើស្ពានមានកម្ពស់ ០,៤២ម៉ែត្រ ទំនប់បង្ហៀរ៣០០ម៉ែត្រ ស្ថិតនៅ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង មានការកើនឡើង ទឹកមានកម្ពស់ ១,១០ម៉ែត្រ ពុំអាចធ្វើចរាចរបានឡើយ។

ស្ពានឈើអូរជីក៣៧ម៉ែត្រ ស្ថិតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែងមានការស្រកចុះទឹកមានកម្ពស់ ០,៨០ម៉ែត្រ និងលិចផ្លូវលំប្រវែង ៦០ម៉ែត្រ កម្ពស់ទឹក០,៥០ម៉ែត មិនអាចធ្វើចរាចរបានឡើយ។

លិចផ្លូវលំប្រវែង១៥០ម៉ែត្រ ស្ថិតនៅ ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង មានការស្រកចុះ ទឹកមានកម្ពស់០,៤៥ម៉ែត្រ ម៉ូតូនិងរថយន្តធុនតូចមិនអាចធ្វើចរាចរបានឡើយ។

នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ក្រោយពីមានភ្លៀងធ្លាប់ពីរបីថ្ងៃជាប់គ្នាបណ្តាលឲ្យលិចដំណាំស្រូវរបស់ ប្រជាពលរដ្ឋចំនួន៥១គ្រួសារ ស្មើនឹង ៧២ហិកតាទៀតផង៕







ប្រភព៖ កម្ពុជាថ្មី