Home ពត៌មាន ព័ត៌មានក្រៅស្រុក វ៉ាកសាំងរុស្សី ប្រមាណជា១០០លានដូស ត្រៀមលក់ទៅឲ្យឥណ្ឌា

វ៉ាកសាំងរុស្សី ប្រមាណជា១០០លានដូស ត្រៀមលក់ទៅឲ្យឥណ្ឌា

16
0

បរទេស ៖ នៅក្នុងវិធានការមួយ ដែលបង្ហាញពីល្បឿន របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបង្កើនផែនការ របស់ខ្លួនក្នុងការចែកចាយវ៉ាក់សាំង ដ៏ចម្រូងចម្រាស ដែលមានឈ្មោះថា Sputnik V – នៅសប្តាហ៍នេះខ្លួនបានយល់ព្រម ក្នុងការលក់វ៉ាក់សាំង ជាច្រើនទៅឲ្យមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនថ្នាំឥណ្ឌា Dr Reddy ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយមូល និធិវិនិយោគផ្ទាល់រុស្ស៊ី ដែលមានឈ្មោះថា RDIF ជាមួយក្រុមហ៊ុនផលិតឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង ចំនួនសរុបដល់ទៅ ៣០០ លានដូសនៅក្នុងប្រទេសឥណ្ឌាដែលក៏ជាអតិថិជនទិញប្រេង និងអាវុធរបស់រុស្ស៊ីដ៏ខ្លាំងមួយផងដែរ។

RDIF បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា Dr Reddy ដែលជាក្រុមហ៊ុនឱសថកំពូលមួយរបស់ប្រទេសឥណ្ឌានឹងអនុវត្តការ សាកល្បងព្យាបាលវ៉ាក់សាំង ដំណាក់កាលទី ៣ នៅក្នុងប្រទេស ដោយរង់ចាំការអនុម័ត ជាមុនពីសំណាក់រដ្ឋាភិបាល៕

ប្រភព៖ដើមអម្ពីល