Home ពត៌មាន ក្មេង២នេះរលាកភ្លេីងពេលខ្លួន​ ក្រោយយកដែកកេះទៅលេងក្បែរដបសាំង

ក្មេង២នេះរលាកភ្លេីងពេលខ្លួន​ ក្រោយយកដែកកេះទៅលេងក្បែរដបសាំង

42
0

ខេត្តបន្ទាយមានជ័យ ៖ ក្មេង២នាក់ ដែលកំពុងអង្គុយលេងនៅក្បែររានលក់សាំង បានរងរបួសឆេះមុខនិងជើង ខណៈក្មេងម្នាក់ទៀត បានយកដែកកេះមកកេះលេង ក្បែរ ដបសាំង បណ្តាលឲ្យឆាបឆេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី តូបលក់ចាប់ហួយមួយ កន្លែង នៅចំណុចលានដំឡូង ភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ លាវ ស៊ី ប្រុសអាយុ52ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
ហេតុការណ៍នេះ គឺបណ្តាលមកពីរចៅរបស់គាត់ អាយុ10ឆ្នាំ បានយកដែកកេះទៅកេះលេងនិងរានលក់សាំង ទើបបណ្តាលអោយឆាប់ឆេះ សម្ភារៈចាប់ហួយមួយចំនួន និង រងរបួសចៅ ចំនួន02នាក់ ដែលកំពុងអង្គុយលេងនៅក្បែរ រួមមាន ៖
1_ឈ្មោះ យ៉េន ប្រុស អាយុ07ឆ្នាំ រងរបួសធ្ងន់
2_ឈ្មោះ គឹមឆាយ ស្រី អាយុ03ឆ្នាំ រងរបួសមធ្យម
_ក្មេងប្រុសស្រីទាំងពីរនាក់ត្រូវបានឪពុក ម្តាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ៕