Home ពត៌មាន ប្រហេសតែបន្តិច! ! បាត់បង់កូនកំពុងពេញស្រឡាញ់ម្តង​ ២នាក់

ប្រហេសតែបន្តិច! ! បាត់បង់កូនកំពុងពេញស្រឡាញ់ម្តង​ ២នាក់

55
0

ស្រុកព្រៃនប់- សមត្ថកិច្ចប្រាប់ថា ក្មេងស្រី២នាក់បានស្លាប់ដោយលង់ទឹក កាលពីថ្ងៃត្រង់ថ្ងៃទី២០.០៩.២០២០ នៅក្នុងរោងចក្រ អគ្គីសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្មេង ស្រីរងគ្រោះដែល លង់ទឹកស្លាប់ រួមមាន៖
១.ឈ្មោះថន ស្រីនិត ភេទស្រី អាយុ៤ឆ្នាំ
ឪពុក ឈន សុភា អាយុ៣៧ឆ្នាំ
ម្តាយ ឈ្មោះខន ខួច អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។
២.ឈ្មោះ ចន មុន្នីនាថ ភេទស្រីអាយុ៤ឆ្នាំ
ឪពុក ឈ្មោះចន មុនីតុលាអាយុ៣៧ ម្តាយ ឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជំរុំសៀម ឃុំ ,ស្រុកសំពៅមាស ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។

តាមការបំភ្លឺ ពីឪពុកម្តាយ ក្មេងរងគ្រោះអោយដឹងថា កាលពីម៉ោង៨ព្រឹក ពួកគាត់ បាននាំគ្នាទៅធ្វើការ ដោយទុកកូនអោយនៅ ក្នុងរោងស្នាក់នៅ លុះប្រហែលជាម៉ោង១១ថ្ងៃត្រង់ ពេលចេញពីធ្វើការ រកកូនមិនឃើញ ក៏នាំគ្នាដើររក ទើបឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយ ដៃក្មេងទាំងពីរកាន់ជាប់គ្នា ។ ភ្លាមៗ បានបញ្ជូន ទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ តែពេទ្យប្រាប់ថា ក្មេងទាំង២ស្លាប់ទៅហើយ៕

ប្រភព៖​ Huy Bunleng News