Home ពត៌មាន ស្រុកបន្ទាយស្រីកំពុងតែទទួលរងជំនន់ទឹកភ្លៀងដោយសាព្យុះ​ “NOUL”

ស្រុកបន្ទាយស្រីកំពុងតែទទួលរងជំនន់ទឹកភ្លៀងដោយសាព្យុះ​ “NOUL”

78
0

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង (Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃខ្យល់ព្យុះនូល “NOUL” ដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់ជិត៥ម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(កម្រិតប្រកាសអាសន្ន៦ម៉ែត្រ)។ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះទៀតផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតស្រាល ទឹកនៅរាក់ និងមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។

អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងដុតដៃដុតជើង យកគ្រឿងចក្រកាយបើកមុខទឹក ចុះជួយប្រជាពលរដ្ឋ និងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត៕